en     km
en     km

​ក្រុមហ៊ុន​ប្រេង​ចំនួន​៥​ ព្រម​បញ្ចុះតម្លៃ​សាំង​១០០​រៀល​ក្នុង​មួយ​លី​ត​ក្នុងឪកាសបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​

Share

Total-Sokimex-cover

ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥​នេះ​ ក្រសួងពាណិជ្ជកម្ម​ បាន​ស្នើ​ឱ្យ​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំង​៨​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​១០០​រៀល​ ក្នុង​លី​ត្រ​ ប៉ុន្តែ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៨​នោះ​  មាន​តែ​ក្រុមហ៊ុន​៥​ទេ​ ដែល​បាន​ឯកភាព​ក្នុង​ការ​បញ្ចុះតម្លៃ​១០០​រៀល​នេះ​ ចំណែក​ក្រុមហ៊ុន​៣​ទៀត​ ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ ។​

ចាប់ពី​ថ្ងៃ​ទី​០៩​ ដល់​ថ្ងៃ​ទី​១៥​ ខែតុលា​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥​នេះ​ ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ចំនួន​៥​ បាន​ឯកភាព​បញ្ចុះតម្លៃ​សាំង​១០០​រៀល​ ក្នុង​មួយ​លី​ត្រ​ ។​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​បញ្ជាក់​បែប​នេះ​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រេងឥន្ធនៈ​ចំនួន​៨​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែតុលា​នេះ​។​​លោក​បន្ត​ថា​ ក្រុមហ៊ុន​ក្នុងស្រុក​ ដែល​ឯកភាព​ក្នុង​ការ​បញ្ចុះតម្លៃ​ ១០០​រៀល​ មាន​ ក្រុមហ៊ុន​តេ​លា​ សូ​គី​មិច​ សា​វី​មិច​ BBM​ និង​LHR​។​ ចំណែក​ក្រុម​បរទេស​ចំនួន​បី​ទៀត​គឺ​ក្រុមហ៊ុន​កាល់​តិច​ តូ​តា​ល់​ និង​ភី​ធី​ធី​ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​។​    ​

​លោក​ ស៊ុន​ ចាន់​ថុ​ល​បាន​ថ្លែង​ថា​ ការ​បញ្ចុះតម្លៃ​១០០​រៀល​ក្នុង​មួយ​លី​ត្រ​ ក្នុង​ឱកាស​រដូវ​ភ្ជុំបិណ្ឌ​នេះ​ គឺជា​លទ្ធផល​ល្អ​មួយ​ ដែល​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​ក្នុង​កម្ពុជា​ បាន​បញ្ចុះតម្លៃ​ជូន​ ប្រជាពលរដ្ឋ​ខ្មែរ​។​ «​ជា​លទ្ធផល​ល្អ​មួយ​ ដែល​តម្លៃ​ប្រេង​ និង​ចុះ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​យើង​ ពី​ថ្ងៃ​ទី​០៩​ ដល់​ថ្ងៃ​ទី​១៥​  គេ​មិន​អាច​ឡើង​ គឺថា​គេ​អាច​ចុះ​នៅ​ឱ្យ​ហ្នឹង​ ឱ្យ​បាន​១០០​រៀល​ សូម​ជម្រាប​ជា​ព័ត៌មាន​អ​ញ្ចឹ​ង​ នេះ​គឺជា​ដំណឹង​ល្អ​មួយ​  កាលណា​យើង​ចូលរួម​វិភាគទាន​ទាំងអស់​គ្នា​ ធ្វើបុណ្យ​ធ្វើ​ទាន​ទាំង​គ្នា​។​»​លោក​ ស៊ុន​ ចាន់​ថុ​ល​បញ្ជាក់​បន្ថែម​»​។​

​ចំណែក​លោក​ឌិ​ត​ ទីណា​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បានឱ្យ​ដឹង​ដែរ​ថា​ ការ​ដែល​រដ្ឋាភិបាល​ស្នើ​ឱ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បញ្ចុះតម្លៃ​ ១០០​រៀល​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អាច​សន្សំ​ប្រាក់​បាន​បន្ថែម​ទៀត​ និង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ឡើងថ្លៃ​ពេល​រដូវ​ភ្ជុំបិណ្ឌ​ ដោយសារ​តែ​និន្នាការ​ប្រេង​អន្តរជាតិ​ដែល​ចម្រាញ់​នៅ​សាំង​ហ្គា​ពួរ​កំពុង​តែ​ឡើងថ្លៃ​ ។​

​លោក​បន្ថែម​ថា​៖​ «​អ​ញ្ចឹ​ង​មិន​ត្រឹមតែ​ផ្អាក​គាត់​ ឱ្យ​នៅ​ក្នុង​តម្លៃ​ដដែល​ ក្នុងថ្ងៃនេះ​ទេ​ សម្រាប់​ទៅ​ដល់​ផុត​ភ្ជុំ​ទេ​គឺ​យើង​ ថា​សុំ​បញ្ចុះ​ពីលើ​តម្លៃ​ថ្ងៃនេះ​ទៀត​ អ​ញ្ចឹ​ង​ឧបមា​ថា​ តម្លៃ​ថ្ងៃនេះ​៤០០០​អ​ញ្ចឹ​ង​ ស្អែក​គឺ​៣៩០០​រៀល​។​ ហើយ​៣៩០០​នេះ​រហូត​ទៅ​ដល់​ផុត​ភ្ជុំ​ទោះបីជា​តម្លៃ​ទីផ្សារ​ប្រេង​អន្តរៈជាតិ​ឡើង​ម៉េច​ក៏​ដោយ​ ព្រោះ​អី​យើង​ក៏​អត់​ដឹង​ដែរ​ ឥឡូវ​និន្នាការ​វា​កំពុង​តែ​ឡើង​»​។​

​ចំពោះ​ការ​បញ្ចុះតម្លៃ​ប្រេងសាំង​១០០​រៀល​ក្នុង​មួយ​លី​ត្រ​ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ លោក​បណ្ឌិត​មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ថា​ មិន​សម​ស្រប​នោះ​ទេ​ បើ​ប្រៀបធៀប​នឹង​តម្លៃនៅលើទីផ្សារ​អន្តរជាតិ​។​ លោក​យល់​ថា​ ក្នុង​ឱកាស​រដូវ​ភ្ជុំបិណ្ឌ​បិណ្ឌ​នេះ​ តម្លៃ​ប្រេងសាំង​គួរតែ​ធ្លាក់​ដល់​៣២០០​រៀល​ ឬ​៣៣០០​រៀល​ ទើប​សម​ស្រប​ ។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​គួរតែ​ពិចារណា​កាត់​បន្ថយ​ការ​យកពន្ធ​លើ​ប្រេងឥន្ធនៈ​ ព្រោះថា​សាំង​ឡើងថ្លៃ​ដោយសារ​តែ​ការ​យកពន្ធ​ខ្ពស់​ ។​

​លោក​មាន​ប្រសា​ន៍​បន្ត​ថា​«​បើ​យើង​មើល​ពី​តម្លៃ​ទីផ្សារ​ពិភពលោក​ ដែល​ប្រេង​វា​ធ្លាក់​ មុន​កាលដែល​ឡើង​ខ្ពស់​ ឡើង​ដល់​ទៅ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ធុង​ រហូត​ដល់​មក​ដល់​៨០​ដុល្លារ​ ឥលូវ​ឡឺ​ថា​ចុះ​មក​ក្រោម​៥០​ ឬ​៤០​ដុល្លារ​ក្នុង​មួយ​ធុង​ ចុះ​១០០​រៀល​នេះ​វា​ហាក់បីដូចជា​មិន​សម​ស្រប​ទេ​ បើ​យើង​ទៅ​មើល​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​»

​សូម​បញ្ជាក់​ថា​ តម្លៃ​សាំង​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​២​ គឺ​ក្រុមហ៊ុន​តេ​លា​ និង​សូ​គី​មិច​ នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​នេះ​ សាំង​ធម្មតា​ មាន​តម្លៃ​៣៧៥០​រៀល​ សាំង​ស៊ុប​ពែ​ ៤០០០​ និង​ម៉ា​ស៊ូ​ត​ ៣៥០០​។​ រីឯ​តម្លៃ​ប្រេងសាំង​របស់​ក្រុមហ៊ុន​ក្រៅ​ស្រុក​ គឺ​ក្រុមហ៊ុន​ កាល់​តិច​ និង​តូ​តា​ល់​ សាំង​ធម្មតា​ មាន​តម្លៃ​៣៨០០​រៀល​ ស៊ុប​ពែ​ ៤០៥០​រៀល​ និង​ម៉ា​សូត​ ៣៦០០​រៀល​ ៕

Share

ព័ត៌មានទាក់ទង

Image