រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក James Mattis បានធ្វើការវាយប្រហារជាថ្មីទៀតទៅលើ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលសហគមន៍អន្តរជាតិមិនទទួលភាពស្របច្បាប់របស់លោកជាប្រធានាធិបតីវេណេហ្សូអេឡាដោយ ប្រាប់ពិភពលោកថាពេលវេលា បង្ខំឱ្យម៉ាឌូរ៉ូចុះចេញពីតំណែងបានដល់ហើយ។
តាមសារព័ត៌មាន Gulf of Times ចុះផ្សាយថា នៅថ្ងៃចន្ទ ទី ៣ធ្នូនេះ ថា លោក Mattis បានលើកឡើងដូចនេះ នៅឯវេទិកាការពារជាតិតំបន់ធ្វើឡើងនៅរដ្ឋ California ។
លោកបានបញ្ជាក់ថា រដ្ឋជាសមាជិកក្នុងតំបន់ត្រូវជួយបញ្ចប់របបលោកម៉ាឌូរ៉ូអោយបានឆាប់បំផុត ហើយនាំប្រជាធិបតេយ្យមកកាន់ប្រទេសនេះវិញ។ លោកថា ដើម្បីធ្វើឱ្យតំបន់មានស្ថិរភាពលុះត្រាវេណេហ្សូអេឡា លែងស្ថិតនៅក្រោមកាគ្រប់គ្រងគ្រប់គ្រងរបស់លោកម៉ាឌូរ៉ូ។
សហរដ្ឋអាមេរិកបានដាក់ឈ្មោះលោក ម៉ាឌូរ៉ូ ក្នុងបញ្ជីខ្មៅជាមេដឹកនាំផ្ដាច់ការដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកប្រធានាធិបតីត្រាំធ្លាប់បានព្រមានការរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូ ដោយការធ្វើអន្តរាគមន៍របស់កងទ័ពវេណេហ្សូអេឡាដែលក្បត់នឹងលោក ម៉ាឌូរ៉ូ៕