en     km
en     km

សម្ដេច ​ហ៊ុន​ សែន ​ប្រកាស​ឈប់​ឆ្លង​ឆ្លើយ​នឹង​លោក​ សម រ​ង្ស៊ី ខណៈ​ល្បែងភ្នាល់​ជិត​ចូល​មក​ដល់​

Share

ភ្នំពេញ​៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​នឹង​ឈប់​ឆ្លើយឆ្លង​ ជាមួយ​មួយ​លោក​ សម​ រង្សី​ បើ​ទោះបី​លោក​ សម​ រ​ង្ស៊ី​ព្យាយាម​ឆ្កឹះ​យ៉ាងណា​ក៏​ដោយ​។​ យ៉ាងណា​ អ្នកវិភាគ​ថា​ ការ​មិន​តបត​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ជាមួយ​អតីត​ប្រធាន​គណបក្សប្រឆាំង​បែប​នេះ​ វា​នឹង​មិន​ចំណេញ​អ្វី​សោះឡើយ​។​ តែ​បែប​នេះ​ក្ដី​ល្បែងភ្នាល់​រវាង​អ្នកនយោបាយ​ទាំង​ពីរ​ករណី​លោក​កឹ​ម​សុខា​ជិត​ចូល​មក​ដល់​ហើយ​។​

​លោក​សោម​លាភ​ រាយការណ៍​លំអិត​៖

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (ឆ្វេង) លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ(កណ្តាល) លោក សម រង្ស៊ី (ស្តំា)



​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ សម្ដេច​ហ៊ុន​ សែន​ បាន​ចូលរួម​ជា​អធិបតី​បិទ​មហាសន្និបាត​ តំណាង​ទូ​ទាំង​ប្រទេស​លើក​ទី​ ៥​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ក្នុង​ឱកាស​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​វាយ​ន​ប្រហារ​លោក​សមរ​ង្ស៊ី​ ថា​មិន​ការងារ​ធ្វើ​បែប​ជា​មក​វាយប្រហារ​សម្ដេច​។​

​នា​ឱកាស​នោះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រកាស​យ៉ាង​ច្បាស់​ថា​ នឹង​ឈប់​ឆ្លើយឆ្លង​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ទៀត​ហើយ​ បើ​ទោះបីជា​លោក​សម​ រ​ង្ស៊ី​ខំប្រឹង​ឆ្កឹះ​យ៉ាងណា​ក្ដី​។​

​សម្ដេច​ ហ៊ុន​ សែន​៖ «​មាន​អា​មួយ​នោះ​ អាហ្នឹង​អង្គុយ​ផុស​ម្ង៉ៃៗ​ ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ត​ជាមួយ​វា​!​ អញ់​ឈប់​និយាយ​ជាមួយ​ហែង​»។​

​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ទៅ​មន្ត្រី​គណបក្សកាន់អំណាច​ ក៏​ដូច​ជា​អ្នកគាំទ្រ​គណបក្ស​នេះ​ ដោយ​មិន​ត្រូវ​ខ្លាច​ចំពោះ​ក្រុម​អ្នកប្រឆាំង​ឡើយ​។​ សម្ដេច​ប្រាប់​ឱ្យ​មានការ​គោរព​តម្លៃ​ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​ខាន​តែ​បាន​។​

​សម្ដេច​ ហ៊ុន​ សែន​ ប្រកាស​បែប​នេះ​ ក្រោយ​ពេល​ល្បែងភ្នាល់​គ្នា​មួយ​រវាង​សម្ដេច​ផ្ទាល់​ ជាមួយនឹង​លោក​ សម​ រ​ង្ស៊ី​ករណី​លោក​កឹ​ម​សុខា​កំពុង​ក្លាយជា​របៀបវារៈ​លិចធ្លោ​ជាងគេ​ លើ​បណ្ដាញ​សង្គម​។​

​កាលពី​ពេល​ថ្មីៗ​ លោក​ សម​ រ​ង្ស៊ី​ បាន​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ ដោយ​បបួល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ភ្នាល់​ជាមួយ​លោក​ ជំវិញ​ករណី​ដោះ​លែង​លោក​ កឹ​ម​ សុខា​។​ លោក​ សម​ រ​ង្ស៊ី​ អះអាង​ថា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នឹង​ដោះ​លែង​លោក​ កឹ​ម​ សុខា​ មិន​លើស​ពី​ថ្ងៃ​ទី​ ៣​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​នោះ​ទេ​។​

​លោក​ សម​ រ​ង្ស៊ី​ សន្យា​ថា​ ប្រសិនបើ​មិន​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​នោះ​ទេ​ លោក​នឹង​ដើរមក​ឱ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ចាប់ខ្លួន​លោក​ដាក់​ពន្ធនាគារ​។​

​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ បបួល​សម្ដេច​ ហ៊ុន​ សែន​ ភ្នាល់​មួយ​ថ្ងៃ​ សម្ដេច​ហ៊ុន​ សែន​ បាន​ឆ្លើយ​តប​ថា​ សម្ដេច​ព្រម​ភ្នាល់​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ដោយ​សន្យា​ថា​ សម្ដេច​ នឹង​ចុះ​ចេញពី​តំណែង​ ប្រសិនបើ​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ក្នុងអំឡុងពេល​នោះ​មែន​។​

​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ាន​ភ្នាល់​ជាមួយ​លោក​ គឺ​នាយក​រដ្ឋមន្ត្រី​នឹង​ ចាញ់​នយោបាយ​របស់​លោក​ បាត់​ទៅ​ហើយ​។​

​អ្នកវិភាគ​នយោបាយ​ និង​ឃ្លាំមើល​បញ្ហា​សង្គម​ គម្រាម​ថា​ បើ​មិន​មានការ​ឆ្លង​ឆ្លើយ​រវាង​នាយក​រដ្ឋមន្ត្រី​ និង​អតីត​គណបក្សប្រឆាំង​លោក​ សម​ រ​ង្ស៊ី​នោះ​ទេ​ កម្ពុជា​នឹង​បាត់បង់​ប្រយោជន៍​ធំ​។​

​កញ្ញា​ លី​ ស្រី​ស្រស់​ អ្នកវិភាគ​វ័យក្មេង​ លើ​បញ្ហា​សង្គម​ និង​នយោបាយ​ ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​នេះ​ថា​ បើ​មាន​បញ្ហា​បែប​នេះ​កើតឡើង​មែន​គឺ​មិន​មាន​ផលប្រយោជន៍​សម្រាប់​កម្ពុជា​នោះ​ទេ​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ នយោបាយ​ និង​មាន​ទំនាស់​រវាង​ខ្មែរ​និង​ប្រជាជន​ខ្មែរ​ជា​មិន​ខាន​។​

​កញ្ញា​លី​ ស្រី​ស្រស់​៖​ «បើសិនជា​នៅ​ក្នុង​ករណី​ដែល​លោកនាយក​រដ្ឋមន្ត្រី​បិទផ្លូវ​ចរចា​ អាច​នឹង​មាន​ន័យ​ថា​ អ្វី​ដែល​ EU​ ចង់បាន​នឹង​គឺ​មិន​អាច​ទៅ​រួច​ទេ​ ហើយ​នៅ​ពេល​ដែល​មិន​អាច​ទៅ​រួច​ កម្ពុជា​ពិតជា​មានការ​លំបាក​ណាស់​ នៅ​ក្នុង​ការ​បញ្ចៀស​អំពី​ផល​ប៉ះពាល់​ពាក់ព័ន្ធ​ទៅ​នឹង​ អឺ​សេដ្ឋកិច្ច​ ឬ​ក៏​ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​ EU​ ព្រោះ​នេះ​ជា​អ្វី​ដែល​ EU​ ចង់បាន​។​ អាហ្នឹង​ចំណុច​មួយ​ ចំណុច​មួយទៀត​ វា​ធ្វើ​ឱ្យ​សង្គម​នឹង​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​គណបក្សប្រឆាំង​ និង​គណបក្សកាន់អំណាច​នឹង​វា​ហាក់ដូចជា​មានការ​ប្រេះស្រាំ​នៅ​ក្នុង​សង្គម​ អា​នឹង​គឺជា​ចំណុច​ទី​ពីរ​។​ ចំណុច​ទី​ ៣​ ខ្ញុំ​មើលឃើញ​ថា​ ផល​ប៉ះពាល់​កា​ទូត​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​ដទៃ​នឹង​ ប្រាកដជា​កើត​មាន​ឡើង​ហើយ​»។​

​កញ្ញា​ពន្យល់​ថា​ សហគមន៍​អឺរ៉ុប​ ចង់​ឃើញ​កម្ពុជា​មានការ​ចរចា​ ដើម្បី​ដោះស្រាយ​ន​យោ​បា​ ហើយ​លោក​ សម​ រ​ង្ស៊ី​ជា​បុគ្គល​សំខាន់​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ មើលឃើញ​ថា​ ការ​បង្ហាញ​ជំហរ​បែប​នេះ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​ដោយសារ​តែ​អំណាច​ទាំងអស់​គឺ​ស្ថិត​ក្នុង​ដៃ​គាត់​ ទោះបីជា​ជជែក​ឆ្លើយ​តប​ ឬ​មិន​ជជែក​ឆ្លើយ​តប​ក្ដី​។​

​អ្នកវិភាគ​ម្នាក់​ទៀត​ គឺ​លោក​ ឯម​សុ​ណ្ណា​រ៉ា​ យល់​ថា​ល្បែង​នយោបាយ​ របស់​អ្នកនយោបាយ​ទាំង​ពីរ​រូប​នេះ​ ហាក់​កំពុង​ល្អមើល​។​ សម្រាប់​លោក​មិន​ជឿ​ថាស​ម្ដេច​ហ៊ុន​សែន​ តម​សំដី​បាន​យូរ​នោះ​ទេ​ បើ​គូប្រជែង​នឹង​សម្ដេច​មិន​ចុះ​ខ្សោយ​នោះ​។​ លោក​ថា​ អ្នកនយោបាយ​ខ្មែរ​ គួរ​គិត​រក​វិធី​ចរចា​នឹង​គ្នា​ទើប​អាច​ដោះស្រាយ​ស្ថានការណ៍​នេះ​បាន​។​

​លោក​ឯម​សុ​ណ្ណា​រ៉ា​៖​ «ទី​មួយ​បើ​និយាយ​បែប​ហ្នឹង​ ពុំ​មាន​ជំ​នុ​ច​រួម​ឬ​ ចំណុច​ដែល​ត្រូវ​ ចរចារ​គ្នា​បាន​ទេ​។​បាន​ន័យ​ថា​នៅ​តែ​ប្រឈម​ដាក់​គ្នា​ហើយ​បញ្ហា​ដែល​ចោទ​នៃ​សង្គម​កម្ពុជា​ពិបាកទៅ​រក​ការ​អ​ព្យា​ស្រ័យ​នឹង​គ្នា​ទៅ​ថ្ងៃ​អនាគត​ ហើយ​មាន​តែ​វប្បធម៌​សងសឹក​ វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​។​ នេះ​ជា​ការ​លំបាក​ ហើយ​អ្នកនយោបាយ​ប្រឈម​មុខ​ដាក់​ថ្កោលទោស​ដាក់​គ្នា​ជា​ចំហរ​ជា​សាធារណៈ​ទៀត​។​នេះ​ជា​ភាព​ផុយ​ស្រួច​នៃ​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ដែរ»​។​

​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​ ៦​ កាលពី​ចុងខែ​កក្កដា​រួច​មក​ សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​ ហាក់ដូចជា​មានការ​គម្រាមកំហែង​ជា​ខ្លាំង​ពី​បណ្ដា​ប្រទេស​សេរី​ធំៗ​។​ ជាក់ស្ដែង​ សហ​គម​អឺរ៉ុប​ កំពុង​តែ​ដំណើរការ​ដក​ការ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ហើយ​សហរដ្ឋអាមេរិក​ ក៏​បាន​ដាក់​ទណ្ឌកម្ម​កម្ពុជា​ ដោយ​បង្កក​ទ្រព្យសម្បតិ្ត​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ និង​សាច់ញាតិ​របស់​មន្ត្រី​នៃ​បក្ស​កាន់​អំណាច​ចូល​ទឹកដី​អា​មេ​រិ​ក​ជាដើម​។​

​ប្រទេស​សេរី​ និង​ប្រជាធិបតេយ្យ​ធំៗ​នេះ​ បាន​ទាមទារ​ឱ្យ​កម្ពុជា​ស្ដា​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ សម្លេង​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ​។​ ជាង​នេះ​ទៅ​ទៀត​ សហភាព​អន្តរ​សភា​ IPU​ បាន​ទាមទារ​យ៉ាង​ខ្លាំង​ និង​មិន​ឱ្យ​ពន្យា​ពេល​ក្នុង​ការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​នេះ​ និង​មន្ត្រី​បក្ស​នេះ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​ធ្វើ​អន្តរា​គម​យ៉ាង​ខ្លាំង​ នៅ​ក្រៅប្រទេស​ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ផង​ដែរ​។​ តែ​យ៉ាងណា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា​ មិន​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​នោះ​ទេ​ រហូត​ឈាន​ដល់​ការ​ភ្នាល់​ ដែល​ម្ខាង​យក​សេរីភាព​ផ្ទាល់ខ្លួន​ និង​ម្ខាង​ទៀត​យក​តួនាទី​ជា​យក​​​រដ្ឋមន្ត្រី​មក​ធ្វើ​ជាដើម​ទុន​។​ ករណី​នេះ​លោក​សមរ​ង្ស៊ី​ នៅ​បន្ត​រំលឹក​សម្ដេច​កុំឱ្យ​ភ្លេច​ការ​ភ្នាល់​ជា​មួយនឹង​លោក​៕​

អត្ថបទ៖ លោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image