en     km
en     km

ខេត្ដបាត់ដំបង​ ៖​ គ្រាប់បែកដៃ​១​គ្រាប់​ ត្រូវ​ពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​ចម្ការ​ដំឡូង​

Share

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​មួយ​រូប​រស់នៅ​ក្នុងភូមិ​ ស្ដុក​ ឃុំ​ស្ដុក​ប្រវឹក​ ស្រុក​រុក្ខ​គិរី​ ខេត្ដបាត់ដំបង​ បាន​យក​គ្រាប់បែកដៃ​១​គ្រាប់​ ដែល​នៅ​មានគុណ​ភាព​ ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ ក្រោយ​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​នោះ​នៅ​ក្នុង​ចម្ការ​ដំឡូង​របស់​គាត់​។

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ថា​ គ្រាប់បែកដៃ​នោះ​ គឺ​នៅ​មានគុណ​ភាព​ ៤០​ភាគរយ​។​ តែ​យ៉ាងណា​វា​ក៏​នៅ​តែ​អាច​បង្ក​គ្រោះថ្នាក់​បាន​។​ សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ មិន​ថា​ នៅ​ថ្មី​ឬ​ចាស់​នោះ​ទេ​ សូម​ប្រញាប់​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​

​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ បាន​អះអាង​ថា​ គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ដែល​បន្សល់​ទុក​មក​ បើ​ទោះជា​មាន​អាយុកាល​យូរ​ ឬ​ក៏​មាន​សភាព​ចាស់​ច្រែះ​យ៉ាងណា​ក៏​ដោយ​ ក៏​វា​នៅ​តែ​មាន​ឥទ្ធិពល​អាច​បង្ក​គ្រោះថ្នាក់​បាន​។​ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ ពេល​ដែល​ឃើញ​ ឬ​ជួប​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ មិន​ត្រូវ​ប៉ះពាល់​ ឬ​ព្យាយាម​យក​វា​ចេញ​ទៅ​ណា​ទេ​ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ ឬ​អង្គភាព​ស៊ី​ម៉ាក់​ជា​បន្ទាន់​ដើម្បី​យក​ទៅ​កម្ទេច​ចោល​៕

Share

Image
Image
Image