en     km
en     km

កម្ពុជា​-​រុ​ស្ស៊ី​គ្រោង​ជួប​ប្រជុំ​លើក​ទី​១​ស្ដី​ពី​កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យ​គាំពារ​បរិស្ថាន​នៅ​ទីក្រុង​ម៉ូ​ស្គូ​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានធម្មជាតិ​ និង​បរិស្ថាន​ នៃ​ហ​ព័ន្ធ​រុ​ស្ស៊ី​ បាន​អញ្ជើញ​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ប្រជុំ​លើក​ទី​១​ នៃ​ក្រុមការងារ​ស្ដី​ពី​កិច្ច​សហប្រតិបត្ដិការ​ក្នុង​វិស័យ​គាំពារ​បរិស្ថាន​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ទីក្រុង​មូ​ស្គូ​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​រុ​ស្ស៊ី​។​ កិច្ចប្រជុំ​រវាង​ក្រុមការងារ​កម្ពុជា​-​រុ​ស្ស៊ី​ ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៦​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​នេះ​ បញ្ជាក់ថា​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ គឺជា​តំណាង​រដ្ឋមន្ដ្រី​ បរិស្ថាន​កម្ពុជា​ ទៅ​ចូលរួម​កិច្ចប្រជុំ​រវាង​ក្រុមការងារ​កម្ពុជា​-​រុ​ស្ស៊ី​ ដែល​នឹង​ពិនិត្យ​លើ​កិច្ច​សហប្រតិបត្ដិការ​ក្នុង​វិស័យ​ការពារ​បរិស្ថាន​ ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ សំណល់​សំរាម​ ការ​គ្រប់គ្រង​បរិស្ថាន​ទីក្រុង​ និង​ការ​បង្កើត​ជា​ឧទ្យាន​នៅ​តាម​ទីក្រុង​ មន្ទីរពិសោធន៍​ និង​ការ​គ្រប់​ក្រង​ការ​បំពុល​នៅ​ទីក្រុង​ជាដើម​៕

Share

ព័ត៌មានទាក់ទង

Image