en     km
en     km

ព្យុះ​ទី​ហ្វុ​ង​ នឹង​មក​ដល់​កម្ពុជា​នៅ​យប់​នេះ​ ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​អំពាវ​ន​វា​ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ខណៈ​កូន​ព្យុះ​ USAGI​ បាន​វិ​វត្ដ​ខ្លួន​និង​បង្កើន​ឥទ្ធិពល​ទៅ​ព្យុះ​ទី​ហ្វុ​ង​ នឹង​មក​ដល់​កម្ពុជា​ នៅ​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​នេះ​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​។​

​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ព្យុះ​ USAGI​ នឹង​មក​ដល់​ដោយ​នាំ​មក​ជាមួយ​នូវ​ទឹកភ្លៀង​ ដែល​នឹង​បង្ក​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង​ក្នុង​ល្បឿន​ពី​១៣​ ទៅ​ ១៥​ ម៉ែត្រ​ក្នុង​មួយ​វិនាទី​ ពិសេស​គឺ​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងត្បូង​ និង​តំបន់​មាត់សមុទ្រ​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​។​

​បន្ថែម​ពី​នេះ​ក្រសួង​សង្កត់ធ្ងន់​ថា​ ការ​មក​ដល់​របស់​ព្យុះ​ទី​ហ្វុ​ង​នេះ​ រាជធានី​-​ខេត្ដ​ នៃ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងត្បូង​ និង​តំបន់​មាត់សមុទ្រ​ របស់​កម្ពុជា​ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​ លើស​ពី​នេះ​ក្រសួង​ អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ត្រូវ​តែ​ផ្អាក​សកម្មភាព​នានា​នៅ​លើ​ផ្ទៃសមុទ្រ​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​ ២៧​ ខែវិច្ឆិកា​នេះ​ ដើម្បី​ចៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេងៗ​៕

Share

Image
Image
Image