en     km
en     km

រដ្ឋមន្រ្តីសុខាភិបាលចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីស្តីពីជំងឺទឹកនោមផ្អែមនៅសឹង្ហបុរី

Share

ក្រុងភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល នឹងដឹកនាំគណប្រតិភូ អញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី ស្តីពីជំងឺទឹកនោមផ្អែម រយៈ ពេល ២ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ២៦ ខែ ២៧ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសសឹង្ហបុរី។ នេះ បើយោងទៅតាម សេចក្តីប្រកាសព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ។

សន្និសីទថ្នាក់រដ្ឋមន្រ្តីនេះ មានគោលបំណងតែមួយគត់ គឺពិភាក្សា ចែករំលែកបទពិសោធន៍ និង កំណត់យុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការការពារ និង គ្រប់គ្រងជំងឺមិនឆ្លង ជាពិសេសគឺជំងឺទឹកនោមផ្អែម បន្ទាប់ពីសេចក្តីអំពាវនាវរបស់អង្គការសុខភាពពិភពលោកដែលបានរកឃើញថា ៧០ % នៃមូលហេតុនៃការស្លាប់ និងពិការភាពរបស់ប្រជាជនទូទាំងពិភពលោក។

សេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សន្និសីទថ្នាករដ្ឋមន្រ្តីនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលមិនត្រឹមតែក្នុងថ្នាក់តំបន់ប៉ុណ្ណោះទេ តែនៅទូទាំងពិភពលោកក្នុងការកាត់បន្ថយអត្រាជំងឺទឹកនោមផ្អែម ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសអាស៊ានទាំងអស់ផង៕ 

Share

ព័ត៌មានទាក់ទង

Image