en     km
en     km

រដ្ឋបាល​រាជធានី​ រំលឹក​ខួប​ ០៨​ឆ្នាំ​ នៃ​សោកនាដកម្ម​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​

Share

​ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​នេះ​ បាន​រៀបចំ​ពិធី​សូត្រ​ មន្ដ​ បង្សុកូល​ និង​រាប់​បាត​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ឆ្លង​ចូល​កោះ​ពេជ្រ​ កាលពី​ ៨​ឆ្នាំ​មុន​។​ ពិធីសូត្រមន្ដ​ ប​ង្សុ​ល​នៅ​ថ្ងៃនេះ​ក្រៅ​តែ​ពី​មាន​អាជ្ញាធរ​រាជធានី​ហើយ​ ក៏​មាន​វត្ដមាន​ឪពុក​ ម្ដាយ​ បងប្អូន​ សាច់ញាតិ​ដែល​បាន​ស្លាប់​ចូលរួម​ផង​ដែរ​។​ ពិធី​នេះ​រៀបចំ​ឡើង​នៅ​ស្ដូប​ក្បែរ​ស្ពាន​នាគ​ នៃ​ទីក្រុង​កោះ​ពេជ្រ​។​

​សូម​រំ​ឮ​កថា​ កាលពី​យប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ អំឡុង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ថ្ងៃ​បញ្ចប់​មាន​ឧ​ប​ទ្ទ​វ​ហេតុ​ ប្រជាពលរដ្ឋ​រត់​ជាន់​គ្នា​ស្លាប់​ ៣៥៣​នាក់​ និង​រង​របួស​ជាង​ ៧០០​នាក់​ នៅ​ស្ពាន​ នៃ​តំបន់​កោះ​ពេជ្រ​៕

Share

ព័ត៌មានទាក់ទង

Image