loader

ស្នងការ​នគរបាល​ជាតិ​ បង្ហាញមុខ​ជនល្មើស​ ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​

​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បង្ហាញមុខ​ជនល្មើស​ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​បន្លំ​ នៅ​តាម​ទី​សាធារណៈ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ ពិសេស​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃនេះ​។​

តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​នេះ​ ឲ្យ​ដឹង​ថា​ ជនល្មើស​ទាំងនេះ​ គឺជា​មុខសញ្ញា​ លូក​ហោប៉ៅ​ តាម​ផ្សារ​ និង​តាម​ទី​សាធារណៈ​ នានា​។​ មុខសញ្ញា​ទាំងនេះ​មាន​ប្រមាណ​ជា​១២០​នាក់​។​

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ពិសេស​អំឡុង​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​នេះ​។​

​ដើម្បី​មើលរូប​ និង​អត្ដសញ្ញាណ​របស់​ជនល្មើស​ទាំងអស់​នេះ​ សូម​ចូល​ទៅ​កាន់http://cambodiapolice.com/policekh/134422?fbclid=IwAR3fcSNWWUHg1s4iLADSKWWd59IDRsZs6AN8YLFLWOjg-RRROCu1DyWFdhE​ ៕​

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត