ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខជនល្មើស ដែលតែងតែធ្វើសកម្មភាពលួចបន្លំ នៅតាមទីសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពិសេសក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ។
តាមការចុះផ្សាយដោយគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា ជនល្មើសទាំងនេះ គឺជាមុខសញ្ញា លូកហោប៉ៅ តាមផ្សារ និងតាមទីសាធារណៈ នានា។ មុខសញ្ញាទាំងនេះមានប្រមាណជា១២០នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសអំឡុង នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ។
ដើម្បីមើលរូប និងអត្ដសញ្ញាណរបស់ជនល្មើសទាំងអស់នេះ សូមចូលទៅកាន់ http://cambodiapolice.com/policekh/134422?fbclid=IwAR3fcSNWWUHg1s4iLADSKWWd59IDRsZs6AN8YLFLWOjg-RRROCu1DyWFdhE ៕