loader

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ៖​ ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ ជា​ជោគជ័យ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

​ភ្នំពេញ​៖​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពា​ពិ​ជ្ជ​កម្ម​ បញ្ជាក់​ថា​ ការ​អនុវត្ត​របប​សន្ដិសុខ​សង្គម​ ផ្នែក​ហានិភ័យ​ការងារ​ ព្រមទាំង​ថែទាំ​សុខភាព​សម្រាប់​វិស័យ​សាធារណៈ​ គឺជា​ជោគជ័យ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​។​

​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ ស្ដី​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ និង​ប្រគល់​ប័ណ្ណសមាជិក​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ដល់​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និង​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​ទីស្ដីការក្រសួង​ពាណិជ្ជកម្ម​កាល​។​ នា​ឱកាស​នោះ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ ថ្លែង​ថា​ រាជរដ្ឋាភិបាល​រកបាន​នូវ​ភាព​ជោគជ័យ​ថ្មី​មួយទៀត​ ដោយសារ​ការ​អនុវត្ត​របប​សន្ដិសុខ​សង្គម​ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​វិស័យ​សាធារណៈ​ ជា​ការ​លើកកម្ពស់​ជីវភាព​មន្ត្រី​សាធារណៈ​ អតីតមន្ត្រី​រាជការ​ និង​អតីត​យុទ្ធ​ជន​។​

​រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ទៀត​ថា​ គោលនយោបាយ​សន្តិសុខ​សង្គម​ បាន​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ ដោយ​អ្នកមាន​ប្រាក់​ចំណូល​ខ្ពស់​ ជួយ​ដល់​អ្នកមាន​ប្រាក់​ចំណូល​ទាប​ អ្នកមាន​សុខភាព​ល្អ​ ជួយ​ដល់​អ្នកមាន​ជំងឺ​ ជន​ពិការ​។​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)​ មាន​ភារកិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូលដ្ឋាន​ជូន​កម្មករនិយោជិត​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​។​

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​ ១៩៩៣​ មាត្រា​ ៧៥​ ចែង​ថា​ រដ្ឋ​ចាត់ចែង​ឱ្យ​មាន​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​ និង​និយោជិត​៕​ (អត្ថបទដោយលោក សោម លាភ)

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត