en     km
en     km

សំណល់​ប្លា​ស្ទិ​ក​ជិត​៦​គីឡូក្រាម​រក​ឃើញ​នៅ​ក្នុង​ក្រពះ​សព​ត្រី​បា​ឡែ​ន​នៅ​ឥណ្ឌូ​នេ​ស៊ី​

Share

​មន្ត្រី​អភិរក្ស​បានឱ្យ​ដឹង​ថា​ ត្រី​បា​ឡែ​ន​មួយ​ក្បាល​ងាប់​អ​ណ្តែ​កមក​ទើ​នៅ​ឆ្នេរ​ឧទ្យាន​ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ត្រូវ​បាន​គេ​រក​ឃើញ​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ក្រពះ​ជិត​៦​គីឡូក្រាម​។​ នេះ​បើ​តាម​ បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC ។

កាកសំណល់ទំាងនោះរួមមាន កែវជ័រផឹកទឹកចំនួន ១១៥ កែវ ដបផឹកទឹកប្លាស្ទិកចំនួន ៤ ស្បោងចំនួន ២៥ និងស្បែកជើងចម្ពាម។photo៖ Taken from BBC



​កាក​សំណល់​ទាំងនោះ​រួម​មាន​ កែវ​ជ័រ​ផឹកទឹក​ចំនួន​ ១១៥​ កែវ​ ដប​ផឹកទឹក​ប្លា​ស្ទិ​ក​ចំនួន​ ៤​ ស្បោង​ចំនួន​ ២៥​ និង​ស្បែកជើង​ចម្ពាម​។​

​សព​ត្រី​បា​ឡែ​ន​ដែល​មាន​ប្រវែង​ប្រហែល​ ៩​ ម៉ែត្រ​កន្លះ​ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​កោះ​ កា​ពូ​តា​ ក្នុង​ឧទ្យាន​ជាតិ​ វ៉ា​កា​តូ​ប៊ី​ កាលពី​ថ្ងៃ​ ចន្ទ​ ស​ប្តា​ហ៍​នេះ​។​

​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ អ្នកស្រី​ Dwi​ Suprapti​ អ្នកសម្របសម្រួល​អភិរក្ស​សត្វ​សមុទ្រ​នៅ​អង្គការ​ WWF​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ស្រង់​សំដី​ដោយសារ​ព័ត៌មាន​ AP​ថា​ ទោះបីជា​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​ងាប់​របស់​ត្រី​បា​ឡែ​ន​ក៏​ដោយ​ តែ​ហេតុការណ៍​ដែល​បាន​គឺ​វា​អាក្រក់​ណាស់​។​ អ្នកស្រី​ បន្ថែម​ថា​ មិន​ទាន់​អាច​និយាយ​បាន​ថា​ការ​ស្លាប់​នេះ​ដោយសារ​សំណល់​ប្លា​ស្ទិ​ក​នោះ​ទេ​ ។​

​ប្រទេស​ចំនួន​ ៥​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ ហ្វី​លី​ពី​ន​ វៀតណាម​ និង​ ថៃ​ ជា​ប្រទេស​ដែល​មាន​កាក់​សំណល់​ប្លា​ស្ទិ​ក​ចូល​ទៅ​ក្នុង​សមុទ្រ​មាន​រហូត​ ៦០​ ភាគរយ​។​នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ​ ២០១៥​ របស់​អ្នក​អភិរក្ស​បរិស្ថាន​ Ocean​ Conservancy​ និង​មជ្ឈមណ្ឌល​ McKinsey​សម្រាប់​អាជីវកម្ម​និង​បរិស្ថាន​៕​ ប្រភព​៖​ BBC

Share

Image
Image
Image