en     km
en     km

ចន្លោះ​ថ្ងៃ​ទី​២៤-២៦​ ខែវិច្ឆិកា​ រាជធានី​-​ខេត្ដ​មួយ​ចំនួន​ ប្រឈម​ជំនន់​ទឺ​ក​ភ្លៀង​រយៈពេល​ខ្លី​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​បញ្ជាក់​ថា​ ចន្លោះ​ពី​ថ្ងៃ​ទី​២៤​ ដល់​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ រាជធានី​-​ខេត​មួយ​ចំនួន​ របស់​កម្ពុជា​ នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​រយៈពេល​ខ្លី​ ចំណែក​តំបន់​មាត់សមុទ្រ​ ប្រឈម​នឹង​ភ្លៀង​លាយឡំ​ និង​កម្លាំង​ខ្យល់​បក់​បោក​ខ្លាំង​។​ នេះ​បើ​តា​សេចក្ដីជូនដំណឹង​ របស់​ក្រសួង​ធនធានទឹក​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​។​

​ក្រសួង​ធនធានទឹក​ បាន​ប្រាប់​ថា​ មូលហេតុ​ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​មាន​ស្ថានភាព​បែប​នេះ​ គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​វិ​សម្ពាធ​ចំនួន​ ០២​ ដែល​កើតឡើង​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ភាគ​ខាងកើត​ ប្រទេស​ហ្វី​លី​ពិន​ ហើយ​បាន​វិ​វត្ដ​ខ្លួន​ទៅ​ព្យុះ​ទី​២៨​ និង​២៩​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​។​ ក្រសួង​បន្ដ​ថា​ ព្យុះ​ទាំង​ ០២​នេះ​ នឹង​មាន​ ០១​ ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន​ ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​ រួច​ហើយ​បន្ដដំណើរ​មក​ដល់​ឆ្នេរ​ប្រ​ទេ​វៀតណាម​ ភាក​កណ្ដាល​ នៅ​ថ្ងៃ​ទី​២៤​ ខែ​វិ​ចិ្ឆ​កា​។​ ព្យុះ​ដែល​មក​ដល់​ឆ្នេរ​របស់​វៀតណាម​នេះ​ មិន​ទាន់​មានឈ្មោះ​នៅឡើយ​ទេ​ ។​

​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃ​ទី​ ២៦​ ខែវិច្ឆិកា​ រាជធានី​-​ខេត្ដ​មួយ​ចំនួន​ មាន​ដូច​ជា​ ខេត្ដ​ មណ្ឌលគិរី​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ កំពង់ធំ​ ព្រៃវែង​ ស្វាយ​រៀង​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ​ ពោធិ៍សាត់​ និង​រាជធានី​ភ្នំពេញ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​រយៈពេល​ខ្លី​។​

​ចំណែក​ចន្លោះ​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​ ២៦​ ខែវិច្ឆិកា​ តំបន់​មាតសមុទ្រ​ និង​លើ​ផ្ទៃសមុទ្រ​អាច​នឹង​មាន​ភ្លៀង​ និង​ខ្យល់​បក់​បោល​ខ្លាំង​ ហើយ​បង្កើត​បានជា​រលក​មាន​កម្ពស់​ខ្ពស់ៗ​ ដែល​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ គួរ​បញ្ចៀស​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​។​

​ខណៈ​នេះ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​និង​កំពុង​តែ​បន្ដ​តាមដាន​យ៉ាង​យកចិត្ដ​ទូក​ដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ​ ហើយនឹង​ជម្រាប​ជួន​ដំណឹង​ជា​បន្ដបន្ទាប់​ទៀត​ក្នុង​ករណី​ចាំបាច់​៕

Share

ព័ត៌មានទាក់ទង

Image