en     km
en     km

​រាជ​ដ្ឋា​ភិ​បាល​កំណត់​ជួប​អង្គការក្រៅរដ្ឋាភិបាល​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​

Share

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ឱ្យ​ដឹង​ថា​ ក្រសួងមហាផ្ទៃ​ សម្រេច​កំណត់​ជួប​អង្គការ​សង្គម​ស៊ី​វិល​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ស្តារ​ទំនាក់ទំនង​ឡើង​វិញ​ក្រោយ​ពី​មាន​ភាព​ល្អក់កករ​នឹង​គ្នា​។​ មន្ត្រី​អង្គការ​សង្គម​យល់​ថា​ ការ​ជួប​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​នឹង​អាច​សម្រួល​ដល់​កិច្ចការ​របស់​NGO​នៅ​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​បំពេញការងារ​ជួយ​សហគមន៍​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​បាន​ ចូល​រូ​ម​បិទ​កម្មវិធី​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ដែល​ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ករណី​ឈ្មួញ​ទុច្ចរិត​បាន​នាំ​ចូល​ និង​ផលិត​ឱសថ​ក្លែងក្លាយ​ និង​គ្មាន​គុណភាព​ចំ​ពេល​តម្រូវការ​អ្នក​ប្រើប្រាស់​ឱសថ​កើនឡើង​។ រូបភាព៖ ក្រសួងមហាផ្ទៃ

 

 

​ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​ នៅ​ប្រទេស​សឹ​ង្ហ​បុរី​ កាលពី​ស​ប្តា​ហ៍​មុន​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បាន​បកស្រាយ​បំភ្លឺ​ចំពោះ​ការ​ព្រួយ​របស់​អា​មេ​រិ​ក​ជុំវិញ​ ការ​រឹត​ត្បឹ​តម​កលើ​អង្គការ​សង្គម​ស៊ី​វិល​។​ លោក​ថា​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​កំណត់​ជួប​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​នានា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ទស្សន​។​

​លោក​បន្ត​ថា​ជាមួយ​គ្នា​នេះ​ ក្រសួងការបរទេស​ក៏​គ្រោង​នឹង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​អន្តរជាតិ​ផង​ដែរ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សូ​ង​ការ​បរទេស​។​

​ក្នុង​ជំនួប​នេះ​ លោក​ John​ J.​ Sullivan​ អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ជាក់ស្តែង​ ដើម្បី​លើកកម្ពស់​បរិយាកាស​នយោបាយ​ដោយ​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ី​វិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំពេញការងារ​ដោយ​សេរី​។​ ព្រមទាំង​ដោះ​លែង​អ្នកទោស​នយោបាយ​ និង​ដក​បំរាម​លើ​តំណាង​គណបក្សប្រឆាំង​។​

​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បញ្ជាក់​ថា​គម្រោង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​នានា​ក៏​ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សូម​រំលឹក​ថា​ នៅ​អំឡុង​ខែ​ សីហា​ ឆ្នាំ​ ២០១៧​ រាជរដ្ឋាភិបាល​សម្រេច​បិទ​អង្គការ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI​ របស់​អា​មេ​រិ​ក​ និង​បិទ​ស្ថាប័ន​វិទ្យុ​មួយ​ចំនួន​។​ នៅ​ពេល​នោះ​ក្រសួងការបរទេស​បញ្ជាក់​ថា​ ការ​បិទ​ ការិយាល័យ​NDI​ និង​បញ្ចប់​បេសកកម្ម​របស់​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ ព្រោះតែ​អង្គការ​អា​មេ​រិ​ក​នេះ​ មិន​គោរព​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ច្បាប់​ពន្ធដា​។​

​លើស​ពី​នេះ​ មន្ត្រី​អង្គការ​សមាគម​អា​ដ​ហុ​ក​ចំនួន​ ៤​ រូប​ និង​ មន្ត្រី​គ​.​ជ​.​ប​ មួយ​រូប​ ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំ​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​រឿង​លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ តែ​មន្ត្រី​NGO​ទាំងនោះ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​ មិថុនា​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​មាន​គម្រោង​ជួប​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​ទស្សន​ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​។​ លោក​ អំ​ សំអាត​ យល់​ថា​ យន្តការ​នេះ​នឹង​អាច​ជួយ​សម្រួល​ដល់​កិច្ចការ​អង្គការ​សង្គម​ស៊ី​វិល​នៅ​ថ្នាក់​មូលដ្ឋាន​នៃ​វគ្គ​បណ្តុះបណ្តាល​ដល់​សហគមន៍​។​

​លោក​ សំអាត​ ជា​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​កងកម្លាំង​ខណ្ឌ​ដូច​ពេញ​វាយ​ឱ្យ​រង​របួស​នៅ​ពេល​ឃ្លាំមើល​ការ​ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ឋាន​ ហើយ​ក៏​រង​បណ្តឹង​មួយ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ​ដែរ​។​

​លោក​ សំអាត​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​លោក​ជួប​ជាមួយ​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ នឹង​លើក​ឡើង​ឱ្យ​មានការ​ដោះស្រាយ​បញ្ហា​អាជ្ញាធរ​ថ្នាក់​ក្រោម​រារាំង​វគ្គ​បណ្តុះបណ្តាល​ ឬ​វេទិការ​របស់​អង្គការ​សង្គម​ស៊ី​វិល​ និង​ច្បាប់​ស្តី​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​សមាគម​។​

​ លោក​ សំអាត​៖​ «​អង្គការ​សង្គម​ស៊ី​វិល​ទាំំ​ង​អស់​ ពិសេស​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ ការ​ព​ង្រឹ​ក​នៃ​អភិបាលកិច្ច​ល្អ​ និង​ការ​តស៊ូ​មតិ​ អាច​នឹង​លើក​ជូន​អំពី​បញ្ហា​ជួប​ប្រទះ​កន្លង​មក​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ឱ្យ​មានការ​កែសម្រួល​ ហើយ​មួយ​បញ្ហា​ច្បាប់​សមាគម​ និង​អង្គការ​មិន មែន​រដ្ឋាភិបាល​ដែល​មាន​មាត្រ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ី​វិល​។​»

​កាលពី​ថ្ងៃ​ទី​ ២​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ រាជរដ្ឋាភិបាល​ស​ម្រ​ច​បង្កើត​ក្រុមការងារ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​បើកចំហ​ការ​ជួបជុំ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ក​ ឱ្យ​ដឹង​ថា​ លោក​នឹង​ស្នើ​សុំ​ឱ្យ​មានការ​កែសម្រួល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​សមាគម​ និង​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ព្រោះ​ មាត្រា​មួយ​ចំនួន​បិទ​សេរីភាព​អង្គការ​សង្គម​ស៊ី​វិល​។​

​លោក​ សំ​ គ​ន្ធា​មី​ សាទរ​ចំពោះ​បង្កើត​ឱ្យ​មាន​ជំនួប​នេះ​ ព្រោះ​ជា​ឱកាស​សម្រាប់​ឱ្យ​អង្គការ​សង្គម​ស៊ី​វិល​បកស្រាយ​បំភ្លឺ​អំពី​ការ​រិះគន់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ តែ​លោក​អង្គការ​សង្គម​ស៊ី​វិល​មិន​ដូច្នេះ​ទេ​។​

​លោក​ សំ​ គ​ន្ធា​មី​៖ «លើកស្នើសុំថាច្បាប់នឹងចង្អៀតចង្អល់ប៉ះពាល់ដល់ការងារសេរីភាពរបស់យើង។យើង​សុំឱ្យ​ធ្វើវិសោធនកម្មដកមាត្រាខ្លះប៉ះពាល់ដល់ការងារសេរីភាពអង្គការណាបទ»។

​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ នៅ​អំឡុង​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៥​ ។​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ពីរ​នេះ​ចង់ឱ្យ​រដ្ឋាភិបាល​វិសោធនកម្ម​មាន​ត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ដើម្បី​ជា​ការ​បង្ហាញ​ឡើង​វិញ​នូវ​ការ​បើកចំហ​សេរីភាព​សង្គម​ស៊ី​៕

Share

ព័ត៌មានទាក់ទង

Image