loader

លោក ហ៊ុន ម៉ានី ជំរុញក្រសួងអប់រំបង្កើនគុណភាពអប់រំឆ្លើយតបនឹងពលរដ្ឋបោះឆ្នោតឱ្យCPP

ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី បានជំរុញឱ្យក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំឲ្យគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតឱ្យរាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំប្រទេស។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាជាតិកម្ពុជា។

បើតាមការចុះផ្សាយនេះបញ្ជាក់ថា ការជំរុញបែបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហ៊ុន ម៉ានី ជាមួយ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី  ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅវិមានសន្តិភាព។

កិច្ចជំនួបនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចជា យុទ្ធសាស្រ្តកែទម្រង់ការគ្រប់គ្រងវិស័យអប់រំ ផ្ដោតទៅលើ កំណែទម្រង់ការគ្រប់គ្រងការសិក្សា កំណែទម្រង់ការគ្រប់ គ្រងរដ្ឋបាល។

ជាងនេះ អភិវឌ្ឍយុវជន ដោយផ្តល់ឱកាសឲ្យយុវជនទទួលបានការអប់រំ និងលើកទឹកចិត្តដល់យុវជនឲ្យមានគំនិតច្នៃប្រឌិតលើជំនាញរបស់ខ្លួន។ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដោយអភិវឌ្ឍក្របខ័ណ្ឌច្បាប់ ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ អភិវឌ្ឍកីឡាសម្រាប់ទំាងអស់គ្នា។

នាឱកាសនោះ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ការអនុវត្ត និងលទ្ធផលជាផ្លែផ្កានៃការអនុវត្តគោលនយោបាយអប់រំគ្រប់ជ្រង់ជ្រោយមានសារៈសំខាន់ ដែលធ្វើយ៉ាងណាដើម្បីបំពេញសេចក្តីត្រូវការក្តីសង្ឃឹម និងភាពជឿជាក់ដល់ម្ចាស់ឆ្នោត ដែលបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតជូនរាជរដ្ឋាភិបាលដឹកនាំប្រទេសជាតិបន្តទៀត។

រយៈពេលនៃការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា បន្ទាប់ពីលោក ហង្ស ជួន ណារ៉ុន ឡើងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឃើញថា មានភាពល្អប្រសើរខ្លាំង ជាពិសេសលើការអប់រំលើថ្នាក់វិទ្យាល័យ។ការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា ឆ្នាំ ២០១៨ មិនត្រូវបានអន្តរជាតិទទួលថាជាការបោះឆ្នោតត្រឹមត្រូវ និងស្របច្បាប់នោះទេ៕

អត្ថបទ៖ លោក សោម​ លាភ

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x