សៀមរាប៖ ស្របពេលសេដ្ឋកិច្ចកាន់តែរីកចម្រើន ជាមួយកំណើនប្រជាជនកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប្រការនេះធ្វើឱ្យតម្រូវការផ្នែកម្ហូបអាហារក៏មានការកើនឡើងផងដែរ។ ដើម្បីបំពេញតម្រូវការនៃការបរិភោគរបស់ប្រជាជនឱ្យទាន់ពេលវេលា កសិករមួយចំនួនបានប្រើប្រាស់ជីគីមី ដើម្បីការពារ និងបង្ខំផលដំណាំឱ្យឆាប់បានផល។ អ្នកជំនាញក្នុងវិស័យកសិកម្មព្រមានថា ការប្រើប្រាស់សារធាតុគីមីច្រើនក្នុងការផលិតផលដំណាំ បានបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។ យ៉ាងណាអ្នកជំនាញណែនាំឱ្យកសិករប្រើវិធីសាស្រ្តដាំដុះតាមបែបប្រព័ន្ធអេកូឡួស៊ី ឬតាមបែបធម្មជាតិ ដោយធ្វើតាមរបៀបប្រពលវប្បកម្ម និងប្រើជីសរីរាង្គ។ ការធ្វើកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី កសិករនឹងទទួលបានផលច្រើន ព្រមទាំងអាចទប់ទល់បំរែបំរួលអាកាសធាតុ ពិសេសមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងលោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករ និងធម្មជាតិ ដូចតទៅ!