en     km
en     km

សហភាពអឺរ៉ុបបន្ដបេសកម្មតាមដានការបោះឆ្នោតនៅកម្ពុជា

Share

សហភាពអឺរ៉ុប​ សម្រេច​បញ្ជូន​ក្រុមការងា​រ​ បេសកកម្ម​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា នៅរដូវកាលបោះឆ្នោត​ជ្រើស​រើស​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​​ដើម្បី​​ជម្រុញ​​ឲ្យ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​មាន​តម្លាភាព​ និង​ឯករាជ្យភាព​។​ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អគ្គ​រដ្ឋទូត​សហភាព​អ៊ឺ​រ៉ុប​ ទទួល​បន្ទុក​ ឃ្លាំ​មើល​ប្រជាធិ​បតេយ្យ​ និង​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ លោក​ Silvio​ GonZato​ ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​ស្ដី​ពី​” ​បេសកម្ម​តាម​ដាន​បន្ដ​លើ​ការ​បោះឆ្នោត​របស់​សហភាព​អ៊ឹរ៉ុប​ មក​កាន់​ប្រទេស​កម្ពុជា​” ​នៅ​ព្រឹក​ថ្ងៃ​ទី ២២​ ខែ​ឧសភា​នេះ​។

សន្និសីទសារព័ត៌មានមួយ ស្ដីពី” បេសកម្មតាមដានបន្ដ លើការបោះឆ្នោតរបស់សហភាពអ៊ឹរ៉ុប មកកាន់ប្រទេសកម្ពុជា”  នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា
សន្និសីទសារព័ត៌មានមួយ ស្ដីពី” បេសកម្មតាមដានបន្ដ លើការបោះឆ្នោតរបស់សហភាពអ៊ឹរ៉ុប មកកាន់ប្រទេសកម្ពុជា” នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា

ដើម្បី​ជម្រុញ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​តម្លា​ភាព​ និង​ឯក​រាជ្យ​ភាព​នោះ​ លោក​ Silvio​ GonZato​ នាយក​ទទួល​បន្ទុក​ ប្រជា​ធិបតេយ្យ​ និង​​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​នៅ​ក្នុង​សន្នី​សីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ «​ ខ្ញុំ​បាន​សម្រេច​ដឹកនាំ​ក្រុម​ការងារ​បេសកកម្ម​ របស់​សហភាព​អ៊ឺរ៉ុប​មក​កាន់​ប្រទេស​ កម្ពុជា​ ដើម្បី​តាម​ដាន​ពី​ការ​កែ​ទម្រង់​បោះឆ្នោត​នៅ​កម្ពុជា​លើ​ចំនុច​មួយ​ចំនួន​ដែល​សហភាព​អ៊ឺរ៉ុប​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​ជាតិ​ ព្រម​ទាំង​អន្ដរជាតិ​ជា​ច្រើន​ ​ដូច​ជា​គ​ណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ តំណាង​រដ្ឋា​ភិបាល​ គណបក្ស​នយោបាយ​ និង​អង្គការ​មិនមែន​រដ្ឋា ភិបាល​ជាដើ​ម​»។

លោក​ Silvio​ GonZato​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ អ្វី​ដែល​ជា​ចំនុច​កត់​សម្គាល់​របស់​សហភាព​អ៊ឹរ៉ុប​រួម​មាន​ ការ​បង្កើត​រចនា​សម្ព័ន្ធ​បោះឆ្នោត​ឯករាជ្យ​​នៅ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ឃុំ​ និង​ការ​អនុម័ត​លើ​បទ​បញ្ជា​និង​នីតិ​វិធី​ថ្មីៗ​។ ក្តី​បារម្ភ​មួយ​ចំនួន​គឺ​ទាក់​ទង​នឹង​មាត្រា​ផ្សេង​ៗ​នៅ​ក្នុង​ច្បាប់​ថ្មី​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​សមាជិក​សភា​ឲ្យ​មាន​តម្លាភាព​ ក្នុង​ការ​ផ្ដល់​ហិរញ្ញប្ប​ទាន​ដល់​យុទ្ធនា​ការ​បោះឆ្នោត​ ដែល​មាន​គណបក្ស​នយោបាយ​ និង​តួនាទី​របស់​សង្គម​ស៊ីវិល​នៅ​ក្នុង​ ដំណើរ​ការ​បោះឆ្នោត​ជា​ដើម​។​ គួរ​ម្លឺក​ផង​ដែ​រ​ថា​ សហភាព​អ៊ឺរ៉ុប​ បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដ៏​ច្រើន​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ការ​ បោះឆ្នោត​សភា​ជាតិ​លើក​ទី២​នៅ​ក្នុង​ឆ្នាំ​១៩៩៨​មក​ម្លេះ​។ ការ​គាំ​ទ្រ​នេះ​រួម​មាន​ជំនួយ​បច្ចេកទេស​ ការ​កសាង​សមត្ថភាព​ និង​ការ​សង្កេតការណ៍​លើ​ការ​បោះឆ្នោត​ជា​អន្ដរជាតិ​ដើម្បី​ជម្រុញ​អោយ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​យុតិធម៌​ និង​ប្រកប​ដោយ​ត​ម្លាភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​តាម​គោលការណ៍​ អន្ដរជាតិ​ ដូច​ជា​កតិកា​សញ្ញា​អន្ដរជាតិ​ស្ដី​ពី​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​ (ICCPR)​ និង​អនុសញ្ញា​ស្ដី​ពី​ ការ​លុប​បំបាត់​ការ​រើស​អើង​ប្រឆាំង​ស្រ្ដី​ភេទ​ (CEDAW)​ ដែល​ប្រទេស​កម្ពុជា​ បាន​ផ្ដល់​សច្ចា​ប័ន​រួច​ហើយ​។ហើយ​សម្រាប់​ ការ​បោះឆ្នោត​សភា​​ ឆ្នាំ​២០០៨​ សហភាព​អ៊ឹរ៉ុប​បាន​ ពង្រាយ​បេសកកម្ម​សង្កេត​ការណ៍​ បោះ​ឆ្នោត​ពេញ​លេ​ញ​។

សូម​បញ្ជាក់​ថា​ សហភាព​អ៊ឺរ៉ុប​បាន​សម្រេច​បញ្ជូន​ក្រុម​ការងារ​បេសកកម្ម​តាម​ដាន​បន្ដ​លើ​ការ​​បោះ​ឆ្នោត​មក​ កាន់​ប្រទេស​កម្ពុជា​ ដើម្បី​វាយ​តម្លៃ​លើ​ដំណើរ​ការ​ កំណែ​ទម្រង់​ការ​បោះឆ្នោត​ និង​កម្រិត​នៃ​ការ​ឆ្លើយ​តប​ចំពោះ​ក្ដី​បារម្ភ​ និង​អនុសាសន៍​ ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ដែល​លើក​ឡើង​ដោយ​សហភាព​អឺរ៉ុប​កន្លង​​មក​ ។ លទ្ធផល​រក​ឃើញ​ថា​​ ក្រុម​ការងារ​ បេសកម្ម​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ ដើម្បី​​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​សម្រាប់​ការ​អនុវត្ត​កម្ម​វិធី​គាំទ្រ​ របស់​សហភាព​អ៊ឺរ៉ុប​នា ​ពេល​អនាគត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

Share

Image
Image
Image