en     km
en     km

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរុំ​បង់​ក្លា​ដេ​សមាន​ការ​ភ័យ​ខ្លាច​ត្រឡប់​ទៅ​មី​យ៉ា​ន់​ម៉ា​វិញ​រង​អំពើ​ហិង្សា​ជា​ថ្មី​

Share

យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រោម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ពីរ​ដែល​អាជ្ញាធរ​ចង់​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ ប្រមាណ​២០០០​នាក់​ កាលពី​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ស​ប្តា​ហ៍​នេះ​។​ ប៉ុន្តែ​អង្គការសហប្រជាជាតិ​ និង​អង្គការសិទ្ធិមនុស្ស​ និយាយ​ថា​ មិន​គួរ​មានការ​បង្ខិតបង្ខំ​នរណា​ម្នាក់​ឱ្យ​ត្រឡប់​ទៅ​មី​យ៉ា​ន់​ម៉ា​វិញ​ទេ​ ព្រោះ​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា​ឬ​ភូមា​មិន​ទាន់​មាន​សុវត្ថិភាព​ដល់​ជនភៀសខ្លួន​ទាំង​នោះ​ឡើយ​។​

ក្រោយពីមានគម្រោងធ្វើមាតុភូមិនិវត្តន៍ត្រូវបានផ្អាកបណ្តោះអាសន្ន កាលពីថ្ងៃ ព្រហស្បត្តិ៍ ចំពេលមានការតវ៉ានៅក្នុងជំនុំជនភៀសខ្លួន។ photo; Taken form BBC news

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ម៉ី​ស្លី​ម​ ជាង​ ៧០​ ម៉ឺន​នាក់​ បាន​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង​គឺ​ បង់​ក្លា​ដេ​ស​ កាលពី​ឆ្នាំ​មុន​។​ ពួក​គេ​បាន​គេច​ពី​អំពើ​ហិង្សា​ និង​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាងលិច​រដ្ឋ​រ៉ា​ឃី​ន​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC។

​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ឱ្យ​ដឹង​ទៀត​ថា​ អង្គការសហប្រជាជាតិ​ បាន​និយាយ​ថា​ មន្ត្រីជាន់ខ្ពស់​មី​យ៉ា​ន់​ម៉ា​គួរតែ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ព្យាយាម​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​ ដែល​កងទ័ព​និយាយ​ថា​ ប្រតិបត្តិការ​កងទ័ព​នៅ​មី​យ៉ា​ន់​ម៉ា​គឺ​សំដៅ​តែ​ក្រុម​សកម្មប្រយុទ្ធ​ប៉ុណ្ណោះ​។​

​ក្រោយ​ពី​មាន​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​ កាលពី​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ចំ​ពេល​មានការ​តវ៉ា​នៅ​ក្នុង​ជំនុំ​ជនភៀសខ្លួន​។​ មន្ត្រីជាន់ខ្ពស់​មី​យ៉ា​ន់​ម៉ា​និយាយ​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ តែ​មី​យ៉ា​ន់​ម៉ា​ស្តីបន្ទោស​ភាគី​បង់​ក្លា​ដេ​ស​។​

​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​បង់​ក្លា​ដេ​ស​ បាន​ឯកភាព​គ្នា​ថា​ ជនភៀសខ្លួន​គួរ​ត្រូវ​បាន​បញ្ជូន​ម្តង់​បន្តិចៗ​ ហើយ​ប្រជាជន​រាប់​ពាន​នាក់​បាន​យល់ព្រម​ត្រឡប់​ភូមា​វិញ​។​ ការណ៍​នេះ​ បាន​នាំ​ឱ្យ​ជនភៀសខ្លួន​មាន​ ភ័យ​ខ្លាច​ ដែល​ភាគច្រើន​ពួក​គេ​ធ្លាប់​ទទួល​បាន​បទ​ពិសោធន៍​ង​ការ​ប្រើ​អំពើ​ហិង្សា​ ហើយ​សមាជិកគ្រួសារ​ខ្លះ​របស់​ពួ​គ​កេ​ត្រូវ​បាន​យោធា​សម្លាប់​ និង​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​ដុត​បំផ្លាញ់​៕​ ប្រភព​៖​ BBC

Share

Image
Image
Image