យោងតាមបណ្តាញផ្សាយព័ត៌មាន BBC ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសពីរដែលអាជ្ញាធរចង់បញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ២០០០នាក់ កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍នេះ។ ប៉ុន្តែអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស និយាយថា មិនគួរមានការបង្ខិតបង្ខំនរណាម្នាក់ឱ្យត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ ព្រោះស្ថានភាពនៅមីយ៉ាន់ម៉ាឬភូមាមិនទាន់មានសុវត្ថិភាពដល់ជនភៀសខ្លួនទាំងនោះឡើយ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកាន់សាសនាម៉ីស្លីម ជាង ៧០ ម៉ឺននាក់ បានភៀសខ្លួនទៅប្រទេសជិតខាងគឺ បង់ក្លាដេស កាលពីឆ្នាំមុន។ ពួកគេបានគេចពីអំពើហិង្សា និងប្រតិបត្តិការយោធានៅភាគខាងលិចរដ្ឋរ៉ាឃីន។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC។
តាមបណ្តាញផ្សាយព័ត៌មាន BBC ឱ្យដឹងទៀតថា អង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាគួរតែត្រូវបានស៊ើបអង្កេតដោយព្យាយាមប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ដែលកងទ័ពនិយាយថា ប្រតិបត្តិការកងទ័ពនៅមីយ៉ាន់ម៉ាគឺសំដៅតែក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ។
ក្រោយពីមានគម្រោងធ្វើមាតុភូមិនិវត្តន៍ត្រូវបានផ្អាកបណ្តោះអាសន្ន កាលពីថ្ងៃ ព្រហស្បត្តិ៍ ចំពេលមានការតវ៉ានៅក្នុងជំនុំជនភៀសខ្លួន។ មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ានិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន តែមីយ៉ាន់ម៉ាស្តីបន្ទោសភាគីបង់ក្លាដេស។
ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស បានឯកភាពគ្នាថា ជនភៀសខ្លួនគួរត្រូវបានបញ្ជូនម្តង់បន្តិចៗ ហើយប្រជាជនរាប់ពាននាក់បានយល់ព្រមត្រឡប់ភូមាវិញ។ ការណ៍នេះ បាននាំឱ្យជនភៀសខ្លួនមាន ភ័យខ្លាច ដែលភាគច្រើនពួកគេធ្លាប់ទទួលបានបទពិសោធន៍ងការប្រើអំពើហិង្សា ហើយសមាជិកគ្រួសារខ្លះរបស់ពួគកេត្រូវបានយោធាសម្លាប់ និងផ្ទះរបស់ពួកគេត្រូវបានដុតបំផ្លាញ់៕ ប្រភព៖ BBC