en     km
en     km

តម្លៃប្រេងសាំងធ្លាក់ចុះមក ៣៦៥០ រៀល ខណៈតម្លៃម៉ាសូតធ្លាក់ត្រឹម ៤០០០ រៀល

Share

ក្រុងភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានធ្លាក់ចុះពី ៤០០០ រៀល មកនៅត្រឹម ៣៦៥០ រៀលក្នុងមួយលីត្រ ខណៈដែលតម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះពី ៤០០០ រៀល មក ៤៨០០​រៀល​ក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះផ្សាយនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍។

នៅក្នុងសេចក្តីជូនដំណឹងនេះ ដដែលបានសរសេរថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង មានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤ សេនដុល្លារ/លីត្រ។

សូមបញ្ជាក់ថា​ ការកំណត់តម្លៃប្រេងឥន្ធនៈមិនមែនក្រសួងពាណិជ្ជកម្មជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង និង ចុះ ទៅតាមតម្លៃប្រេងទីផ្សារអន្តរជាតិ មកគណនា​តាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕

Share

ព័ត៌មានទាក់ទង

Image