en     km
en     km

ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈភ្លៀងនឹងធ្លាក់ចាប់ពីថ្ងៃស្អែកនេះ

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយម បានព្យាករណ៍អាកាសធាតុមើលឃើញថា រាជធានីខេត្តមួយចំណួនរបស់កម្ពុជា ពិសេសខេត្តនៅតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងធនធានទឹក បានបង្ហាញថា ជ្រលងសម្ពាធខ្ពស់ខ្សោយ បាន នឹងកំពុងបន្តគ្របដណ្តប់លើជ្រោយឥណ្ឌូចិន ខណៈដែលជ្រលងសម្ពាធទាបក៏បាន និង កំពុងគ្របដណ្តប់លើភាគខាងត្បូងប្រទេសកម្ពុជា។ សម្ពាធទាបនេះ នឹងធ្វើដំណើរមកកាន់ចុងអាស៊ីអាគ្នេយ៍តាមរយៈប្រទេសវៀតណាមភាគខាងត្បូង។

យោងទៅតាមការព្យាករណ៍នេះ អាកាសធាតុដែលមានលក្ខណៈនេះ កម្ពុជា នឹងមានភ្លៀងធ្លាក់រ៉ាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅតាមបណ្តាររាជធានី ខេត្តមួយចំនួន ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និង បណ្តារខេត្តនៅតាមតំបន់មាត់សមុទ្រ។

សូមជំរាបថា ក្រសួងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជានេសាទ និង អ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

 

Share

ព័ត៌មានទាក់ទង

Image