en     km
en     km

ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ណា​រំលោភ​បំរាម​ប្រឈម​នឹង​ការ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​

Share

​ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ ឱ្យ​ដឹង​ថា​ ម្ចាស់​ស្ថានីយ​ និង​ ម្ចាស់​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ណាមួយ​ដែល​រក​ឃើញ​ថា​ លក់​ប្រេង​កម្រិត​លម្អៀង​បរិមាណ​ និង​កម្រិត​គុណភាព​សាំង​នឹង​ត្រូវ​ព្យួរ​អាជីវកម្ម​ហើយ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ចំពោះម្ចាស់ស្ថានីយមិនគោរពបំរាមរបស់ក្រសួងច្រំដែលៗ។

​លោក​ ធូ​ វី​រៈ ​រាយការណ៍​៖

​កាលពី​ថ្ងៃ​ទី​ ១៣​ និង​ ១៤​ ខែ​ វិច្ឆិកា​ ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ប្រេង​ឥន្ទ​នៈ​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ចំ​នួ​ន ១៩​ នៅខេត្ត តាកែវ។ រូបភាព៖ នាយកដ្ឋាន​កាំកុងត្រូល

​យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ វិច្ឆិកា​ ឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រួតពិនិត្យ​ប្រេង​ឥន្ទ​នៈ​នៅ​តាម​បណ្តា​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ និង​ដេប៉ូ​ចែង​ចាយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ពីរ​ ដើម្បី​អនុវត្ត​។​

​វិធានការ​នេះ​ គឺ​ទី​១​ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​កម្រិត​លម្អៀង​លើ​បរិមាណ​លក់​ចេញ​ និង​កម្រិត​គុណភាព​អុក​តាន​ត្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ​និង​ដេប៉ូ​ធ្វើ​កិច្ចសន្យា​កែប្រែ​ភាព​មិន​ប្រក្រតី​ និង​វិធា​នការទី​ ២​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​ នឹង​ស្នើ​ទៅ​ក្រសួងពាណិជ្ជកម្ម​ឱ្យ​ផ្អាក​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​ចំពោះម្ចាស់ស្ថានីយមិនគោរពបំរាមរបស់ក្រសួងច្រំដែលៗ។

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បញ្ជាក់​ថា​ ចំពោះ​នីតិវិធី​ត្រួតពិនិត្យ​គឺ​មិន​ទុក​ឱកាស​ដល់​ស្ថានីយ​ឬ​ដេប៉ូ​ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ​ ហើយ​ក៏​មុន​ផ្តល់​ដំណឹង​ជា​មុន​ដល់​ម្ចាស់​អាជីវកម្ម​ពេល​ចុះ​ត្រួតពិនិត្យ​។​

​ជាមួយ​គ្នា​នេះ​ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​ដាក់​ចេញ​នូវ​ វិធានការ​តឹង​រឹង​ចុង​ក្រោយ​នៅ​ពេល​ចុះ​ត្រួតពិនិត្យ​ភាព​មិន​ប្រ​ក្រី​តាម​ស្ថានីយ​សាំង​ គឺ​មាន​ ព្រះរាជអាជ្ញា​ដឹកនាំ​ ដើម្បី​ងាយស្រួល​ចាត់​វិធា​ការ​ភ្លាមៗ​តាម​ផ្លូវច្បាប់​។​

​សេចក្តី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រោយ​មាន​មតិ​មហាជន​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ន​ចង់ឱ្យ​ក្រសួង​មាន​វិធានការ​តឹង​រឹង​នៅ​លើ​ម្ចាស់​អាជីវកម្ម​លក់​សាំង​មិន​គ្រប់​ចំនួន​ និង​កង្វះ​គុណភាព​សាំង​ទៅ​តាម​ផ្លូវច្បាប់​ ដោយ​មិន​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​នោះ​ទេ​។

​កាលពី​ថ្ងៃ​ទី​ ១៣​ និង​ ១៤​ ខែ​ វិច្ឆិកា​ ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ប្រេង​ឥន្ទ​នៈ​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ចំ​នួ​ន ១៩​ នៅខេត្ត តាកែវ​។​ ក្នុង​ចំណោម​​នោះ​ ស្ថានីយ​ និង​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ចំនួន​ ១៤​ រក​ឃើញ​ថា​ មិន​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ​ និង​ មិន​មាន​អនុលោម​ភាព​ទាំង​ផ្នែក​គុណភាព​ និង​បរិមាណ​ ហើយ​ស្ថានីយ​មួយ​មិន​សហការ​ជាមួយ​អាជ្ញាធរ​។​ ជាមួយ​គ្នា​នេះ​ មន្ត្រី​ជំនាញ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ស្ថានីយ​ ដេប៉ូ​ ចំនួន​ ០៦​ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព​មិន​អនុលោម​ជា​លើក​ទី​ ០១​ និង​ម្ចាស់​ស្ថានីយ​ និង​ដេប៉ូ​ ចំនួន​ ០៨​ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព​មិន​អនុ​លោម​​​ជា​លើក​ទី​ ០២​ ៕

Share

Image
Image
Image