en     km
en     km

សភាស្រីលង្កាទាត់ចោលបេក្ខភាពលោក Rajapakse ជានាយករដ្ឋមន្ត្រី

Share

នៅទីបំផុតសភានៃប្រទេសស្រីលង្កាបាន បោះឆ្នោតមិនគាំទ្រ លោក Mahinda Rajapakse ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Ranil Wickremesinghe ដែលប្រធានាធិបតី Maithripala Sirisena បានបណ្ដេញពីតំណែងកាលពីថ្ងៃទី២៦តុលា។

ប្រធានរដ្ឋសភា Karu Jayasuriya បានប្រកាសថា សមាជិកសភាសំឡេងភាគច្រើន ក្នុងចំណោម ២២៥នាក់ បានបោះឆ្នោតប្រឆាំង លោក Rajapakse ធ្វើជានាយករដ្ឋមន្ត្រី។

អ្នកសង្កេតការណ៍ចាត់ទុកសេចក្ដីសម្រេចរបស់សមាជិកសភាថា ជាការវាយសំពងអតីតប្រធានាធិបតី រូបនេះ ហើយជាការទាត់ចោលការចាត់តាំងដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីS irisena ។

ការបោះឆ្នោតមិនគាំទ្រលោកRajapakse ធ្វើជានាយករដ្ឋមន្ត្រី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីតុលាការកំពូល បានទាត់ចោលសេចក្ដីសម្រេចរបស់ប្រធានាធិបតី Sirisena ដែលរំលាយរដ្ឋសភាដើម្បីបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៥មករាឆ្នាំ២០១៩។

តាមទីភ្នាក់ងារសារព័ត៌មាន AFP  ខណៈប្រធានរដ្ឋសភា កំពុងប្រកាសលទ្ធផលបោះឆ្នោត ដែលមិនគាំទ្រឱ្យមាននាយករដ្ឋមន្ត្រីថ្មីជំនួស លោក Wickremesinghe​ ដែលស្រាប់តែលោក Rajapakse និងកូនប្រុសលោក ដែលជាសមាជិកសភាមួយរូបដែរបានដើរចេញពីកិច្ចប្រជុំ។

មិនត្រឹមតែលោក Rajapakse ដែលបាក់មុខក្នុងរដ្ឋសភា គឺគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូលដែល លោកបានតែងតាំងនិងឈ្មោះសុំការអនុម័តពីសមាជិកសភាក៏ត្រូវបាន ដើរចេញពីសម័យប្រជុំដែរ។ ពួកគេបានចោទសមាជិកសភាដែលគាំទ្រនាយករដ្ឋមន្ត្រី Wickremesinghe ថា រំលោភរដ្ឋធម្មនុញ្ញ និងបទដ្ឋានរដ្ឋសភា៕

Share

ព័ត៌មានទាក់ទង

Image