loader

អ្នកស្ម័គ្រចិត្តចូលគុកជាមួយលោក សម រង្ស៊ី កាន់តែមានច្រើន

ភ្នំពេញ៖ សកម្មជនដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិមួយចំនួនចាប់ផ្ដើមបង្ហាញការប្ដេជ្ញាចិត្ ហ៊ានដើរចូលគុកកំដរលោក សម រង្ស៊ី ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងនេះ ចាញ់ក្នុងការភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ករណីលោក កឹម សុខា។ ករណីនេះ អ្នកវិភាគបញ្ហាសង្គម និងនយោបាយគិតថា ត្រូវមានដំណោះស្រាយ ហើយក៏មិនចង់ឃើញលោក សម រង្ស៊ី ​មកដេកគុកនោះដែរ។

លោក សោម លាភ រាយការណ៍៖

ល្បែងនយោបាយភ្នាល់គ្នារវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លើករណីនៃការដោះលែង លោក កឹម សុខានេះ  គឺមានរយៈពេលជិតបួនខែ។ រឿងនេះ ជម្រុញឱ្យមានការចាប់អារម្ភខ្លាំងបំផុតពីមជ្ឈដ្ឋានទូទៅ ប​ន្ទាប់ពីការបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា ឆ្នាំ ២០១៨។

ដើមទុនក្នុងការភ្នាល់គ្នានេះ សម្រាប់សម្ដេច ហ៊ុន សែន គឺនឹងចុះចេញពីដំណែជានាយករដ្ឋមន្ត្រី ចំណែកឯលោក សម រង្ស៊ី គឺនឹងដើរចូលមកកម្ពុជាដើម្បីឱ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនលោកយកទៅឃុំក្នុងពន្ធនាគារ បើភាគីណាមួយចាញ់នៅក្នុងល្បែងភ្នាល់នេះ។

ល្បែងនយោបាយនេះ គឺលោកសមរង្ស៊ីជាអ្នកបបួលសម្ដេចហ៊ុន​សែនមុន។ លោកសន្យាថាបើលោកកឹមសុខាត្រូវបានដោះលែងនៅពេលយ៉ាងយូរគឺត្រឹមថ្ងៃទី៣ មិនា ២០១៩​ គឺ លោកជាអ្នកឈ្នះក្នុងការភ្នាល់នេះ។តែបើសិន លោកកឹមសុខាមិនត្រូវបានដោះលែងគឺលោកគឺជាអ្នកចាញ់ដែលរឿងនេះ ហើយលោកត្រូវត្រឡប់មកកម្ពុជាដើម្បីឱ្យអាជ្ញាធរនាំខ្លួនទៅពន្ធនាគារ។

ក្នុងចំណោមអ្នកដែលត្រូវបានរឿងនេះអូសទាញឱ្យចាប់អារម្មណ៍នោះ មានអ្នកខ្លះថ្កោលទោស អ្នកខ្លះគាំទ្រ ព្រមទាំងអ្នកហួសចិត្ត និងរិះគន់ជាដើម។

គេសង្កេតឃើញថា ល្បែងនេះគឺបង្កើតឡើងដោយលោក សម រង្ស៊ី​ ដែលករណីនេះ លោក សម រង្ស៊ី អះអាងថា ជាយុទ្ធសាស្ត្ររបស់លោក ក្នុងការបង្ខំឱ្យនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមលេងល្បែងភ្នាល់នេះគឺ ប្រាប់ថាតុលាការនៅប្រទេសកម្ពុជា ជាតុលាការមិនឯករាជ្យ ជាឧបកនយោបាយ។

យ៉ាងណា​អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា លោក ឈ្នះនយោបាយ សម្ដេច ហ៊ុន សែន រួចស្រេចទៅហើយ នៅពេលដែលសម្ដេចព្រមភ្នាល់ជាមួយលោក។

បើទោះបីជាមានការថ្កោលទោស លោក សម រង្ស៊ី ពីបណ្ដាគណបក្សកាន់អំណាច រួមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលផ្អៀងទៅខាងលោក កឹម សុខា ក្តី ក៏មានអ្នកស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ីកាន់តែច្រើន ហ៊ានលះបង់សិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីចូលដេកគុកជាមួយលោក សម រង្ស៊ីផងដែរ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ ដែលមជ្ឈដ្ឋានសាធារណៈជនមើលឃើញថា ជាសកម្មជនគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានបង្ហាញជំហរតាមរយៈវីដេអូនៅលើគណនីហ្វេសបុករបស់ខ្លួនថា ខ្លួននឹងចូលរួមចូលគុក ជាមួយលោក សម រង្ស៊ី។

ជាងនេះ គណនីហ្វេសបុកមួយឈ្មោះថា​ Bongrithsmart Rithsmart Bong បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា​ «បើលោកប្រធានចាញ់ល្បែងភ្នាល់សេរីភាពផ្ទាល់ខ្លួននេះ ហើយលោកត្រូវចូលគុក ខ្ញុំក៏ត្រូវសុំខ្លួនទៅជាមួយលោក​ដែរហើយបាទ»។

យ៉ាងណា​គណនីហ្វេសបុកមួយដែលមានឈ្មោះថា  Sou Venir បានចូលផ្ដល់មតិយោបល់ក្នុងប្រអប់ខមិនថា៖ «ខ្ញុំក៏ទៅដែរ! តើសម្ដេចហ៊ុនសែន មានគុកដាក់ពួកយើងអត់ទេ»?  

ដោយឡែក អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ គឺលោក គង់ សុភា ក៏នឹងចូលរួមកំដរលោក សម រង្ស៊ីនៅក្នុងគុកផងដែរ។

លោកគង់សុភាបានរៀបរាប់ដូចនេះថា៖បើលោកប្រធាន​ សម​ រង្ស៊ី​ ចាញ់​ក្នុង​ការភ្នាល់នេះ​ ហើយត្រូវ​ដើរចូល​គុក​ ខ្ញុំ​ក៌ស័្មគ្រចិត្តដើចូលគុកកំដរលោកប្រធាន​ សម​ រង្ស៊ីដែរ​ ហើយ​ខ្ញុំ​ជឿជាក់ថា​កូនចៅ​លោកប្រធាន​ក៌ព្រមលះបង់ដូចគ្នា។ ព្រោះការ​ភ្នាល់​នេះគឺដើម្បីសេរីភាពខ្មែរទាំងមូល។

ស្ថានភាពនយោបាយចុងក្រោយនេះ ដែលលោក សម រង្ស៊ី បង្កើតឡើងបានទាញឱ្យអ្នកតាមដាននយោបាយក៏មានការភ្ញាក់ផ្អើលដែរ។

កញ្ញា លី ស្រីស្រស់ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានបញ្ជាក់ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ១៤ វិច្ឆិកានេះថា កញ្ញាមិនចង់ឃើញលោក សម រង្ស៊ីចូលមកកម្ពុជាដោយសារតែចាញ់ការភ្នាល់នោះទេ តែកញ្ញាចង់ឃើញលោក សម រង្ស៊ី ចូលមកកម្ពុជាដោយឆន្ទៈដោះស្រាយបញ្ហាផ្សេងៗ ព្រោះបើដូចនេះស្ថានភាពនយោបាយកាន់តែល្អប្រសើរ។

ល្បែ​ងនយោបាយភ្នាល់គ្នារវាងលោកសមរង្ស៊ីនិងសម្ដេចហ៊ុនសែនផ្ទុះឡើងចំពេលសហគមន៍អន្តរជាតិ ដូចជា សហភាពអឺរ៉ុប និងអាមេរិក កំពុងចាត់វិធានការថ្មីថែមទៀតដាក់ទណ្ឌកម្មលើកម្ពុជា។

សហភាពអឺរ៉ុបបានកំពុងដំណើរការដកហូតការអនុគ្រោះពន្ធEBA ពីកម្ពុជាដែលនឹងចូលជាធរមានរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក សម រង្ស៊ី ចាត់ទុកសម្ពាធរបស់សហគមន៍អន្តរជាតិនឹងនាំឱ្យសម្ដេច ហ៊ុន សែន ដោះលែង លោក កឹម សុខា តែសម្ដេច ហ៊ុន សែន កម្ពុជាជារដ្ឋអធិបតេយ្យដែលមិនអាចធ្វើតាមការគាបសង្កត់របស់សហគមន៍អន្តរជាតិឡើយ៕

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x