loader

រដ្ឋមន្ត្រីសាធាណការ៖រាជរដ្ឋាភិបាលលំបាកក្នុងការស្វែងរកថវិកាកសាងផ្លូវថ្នល់

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថា រាជរដ្ឋាភិបាលមានការលំបាកជាខ្លាំងក្នុងការស្វះស្វែងរកថវិកាកសាងផ្លូវថ្នល់។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ។

តាមរយៈការចុះផ្សាយនេះបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការបែបនេះ ធ្វើឡើងនៅពេលដែលលោកចុះទៅពិនិត្យស្ថានភាពនៃការជួសជុល និងថែទាំផ្លូវជាតិលេខ ៤៨ ដែលទទួលរងការខូចខាត។

លោក ស៊ុន ចាន់ថុល ថា ផ្លូវជាតិលេខ ៤៨ ដែលមានចម្ងាយ ១៥៨ គីឡូម៉ែត ហើយទទួលរងការខូចខាតជាងពាក់កណ្ដាលនេះ គឺដោយសារការកតា្តធម្មជាតិ ទឹកជំនន់ ការដឹកជញ្ជូនលើសកម្រិតជាដើម។

ទេសរដ្ឋមន្ត្រីរូបនេះថា ការជួសជុល និងថែទាំនេះ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២លានដុល្លារអាមេរិក រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF)។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវជាកត្តាជម្រុញដល់បង្កើតការងារដល់ប្រជាជន និងចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើផងដែរ។

ដោយហេតុថា ផ្លូវមានសារៈសំខាន់ និងត្រូវការចំណាយច្រើនសម្រាប់ជួសជុល ថែទាំ ព្រមទាំងកសាងនោះ លោក ស៊ុន ចាន់ថុល អំពាវនាវដល់ប្រជាជន ក្រុមហ៊ុនដឹកជញ្ជូនចូលរួមថែរក្សាឱ្យបានទាំងអស់គ្នា។

លោកថា ការចូលរួមថែរក្សាផ្លូវពីភាគីទាំងអស់អាចកាត់បន្ថយការចំណាយរបស់រដ្ឋ។ លោករដ្ឋមន្ត្រី ក៏អំពាវនាវទៅមន្ត្រីនៅតាមស្ថានីយជញ្ជីងទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងដោយលំបាក៕

អត្ថបទ៖លោក សោម លាភ

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x