loader

​អ្នកជំនាញ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​

​ភ្នំពេញ​៖​ អ្នកជំនាញ​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​សហការ​ជាមួយ​ស្ថាប័នរដ្ឋ​លើកកម្ពស់​កា​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ​(​កែ​ឆ្នៃ​ )​ ខណៈ​កម្ពុជា​មានការ​ប្រើប្រាស់​ថាមពល​កកើតឡើងវិញ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​ ​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​!

ផ្ទំាងសូឡាទាញស្រូបពន្លឺព្រះអាទិត្យ ដើម្បីផលិតផលថាមពលអគ្គីសនី។ រូបភាព៖ Internet



​អង្គការ​ EnergyLap​របស់​ប្រទេស​អូស្ត្រាលី​បាន​សហការ​ជាមួយ​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ដំណើរកា​គម្រោង​ថា​ពល​កកើតឡើងវិញ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​។​ ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​អាច​ជួយ​សន្សំ​សំចៃ​ខ្ទង់ចំណាយ​ និង​ជួយ​ឱ្យ​មាន​បរិស្ថាន​ស្អាត​។​

​លោកស្រី​ Bridget​ McIntosh​ នាយក​អង្គការ​ EnergyLapប្រចាំ​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​អាគ្នេយ៍​ បានឱ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា​ អង្គការ​របស់​លោកស្រី​កំពុង​ដំណើរការ​គម្រោង​ថា​ពលក​កើតឡើង​វិញ​ដែល​មាន​រយៈពេល​បី​ឆ្នាំ​សម្រាប់​ខេត្ត​ កំពត​ កណ្តាល​ ស្វា​យៀង​ តាកែវ​ និង​ ខេត្តព្រៃវែង​។​

​លោកស្រី​ បញ្ជាក់​ថា​ គម្រោង​ថាមពល​កកើត​ឡើង​វិញ​គឺជា​ការ​ទាញ​យក​ថាមពល​មក​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​ ខ្យល់​ ជីវៈម៉ាស​ និង​ទំនាញ​ពី​រលក​សមុទ្រ​ ដើម្បីផលិតអគ្គីសនី។

​លោកស្រី​ Bridget​ McIntosh​ ៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដែល​មាន​តម្លៃ​ថោក​ពីព្រោះ​ការ​ចំណាយ​ថាមពល​កកើត​ឡើង​វិញ​ (​តម្លៃ​)​ ទាប​ជាង​បច្ចេកវិទ្យា​្សេងទៀត ដើម្បី​បំពេញ​តាម​តម្រូវការ​អគ្គិសនី​នៅ​កម្ពុជា​អាច​យកពី​ថាមពល​ពន្លឺព្រះអាទិត្យ​»​។​

​យោង​តាម​របាយការណ៍​របស់​អគ្គី​ស​នី​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៦​ បង្ហាញ​ថា​ ថាមពល​ផលិត​សរុប​ជាង​ ៦​ពាន់​ ជី​ហ្គា​វ៉ា​ត់​ម៉ោង​(GWh)​។​ ក្នុង​នោះ​ប្រភព​ពី​វា​រី​អគ្គី​ស​នី​មាន​ចំនួន​ ៣៩​ ភាគរយ​ ធ្យូង​ថ្មី​ ៣៦​ ភាគរយ​ ប្រេង​ឥន្ទ​នៈ​ ៦​ ភាគរយ​ និង​ ជីវម៉ាស​ ០,​ ៥​ ភាគរយ​។​

​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅ​ឆ្នាំ​២០១៥​នេះ​ បង្ហាញ​ថា​ ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​សម្រាប់​ប្រភព​ថាមពល​សូ​ឡា​ ដើម្បី​ផលិត​ថាមពល​កកើត​ឡើង​វិញ​ តែ​ការ​ប្រើប្រាស់​ថាមពល​សូ​ឡា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​

​លោក​ វិច​ ទ័​រ​ហ្សូ​ណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ ថាមពល​ ឱ្យ​ដឹង​ថា​ វា​រី​អគ្គី​ស​នី​មាន​ចំនូ​ន​ ៧​ ស្ថានីយ៍​ ដែល​អាច​ផលិត​ថាមពល​សរុប​ ១៣២៨​ មេ​ហ្គា​វ៉ា​ត់​។​ វា​រី​អគ្គី​ស​នី​ទាំងនោះ​រួម​មាន​ វា​រី​អគ្គី​ស​នី​គី​រី​រម្យ​ វា​រី​អគ្គី​ស​នី​កំចាយ​ វា​រី​អគ្គី​ស​នី​គី​រី​រម្យ​៣​ វា​រី​អគ្គី​ស​នី​ស្ទឹង​អា​តៃ​ វា​រី​អគ្គី​ស​នី​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម​ វា​រី​អគ្គី​ស​នី​ស្ទឹង​តា​តៃ​ និង​ វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​ ២​។​ នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​។​

​ លោក​បន្ថែម​ថា​ ថាមពល​ផលិត​អគ្គី​ស​នី​ដើរ​ដោយ​ធ្យូងថ្ម​មាន​ចំនួន​ ៣​ ស្ថានីយ៍​ ដែល​អាច​ផលិត​អគ្គី​ស​នី​សរុប​ ៥១៥​ មេ​ហ្គា​វ៉ា​ត់​។​ ថាមពល​ផលិត​អគ្គី​ស​នី​ដើរ​ដោយ​ធ្យូងថ្ម​ រួម​មាន​ រោងចក្រ​ធ្យូងថ្ម​សុវណ្ណ​ភូមិ​ រោងចក្រ​ធ្យូងថ្ម​ CEL​ រោងចក្រ​ធ្យូងថ្ម​ CIIDG​។​

​កម្ពុជា​មាន​ស្ថានីយ៍​ផលិត​ថាមពលអគ្គីសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​តែ​គត់​គឺ​អាច​ផលិត​អគ្គី​ស​នី​បាន​ ១០​ មេ​ហ្គា​វ៉ា​ត់​ ដែល​ស្ថិត​នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ ថាមពល​ រូប​នេះ​ បញ្ជាក់​ថា​ ថាមពល​អគ្គិសនី​នៅ​កម្ពុជា​បាន​កើន​ពី​ ២១១៥​ មេ​ហ្គា​វ៉ា​ត់​ នៅ​ចុងឆ្នាំ​២០១៦​ ហើយ​កើនឡើង​ដល់​ ២២៨៣​ មេ​ហ្គា​វ៉ា​ត់​ នៅ​ត្រឹម​ចុងឆ្នាំ​២០១៧៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x