ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសមិនមែនខ្វះការងារធ្វើនោះទេ តែជាប្រទេសដែលខ្វះបុគ្គលិកជំនាញ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
តាមរយៈការចុះផ្សាយនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា វិស័យដែលខ្វះបុគ្គលិកជំនាញនោះមាន វិស័យសំណង់ ព្រមទាំងវិស័យទេសចរណ៍ជាដើម។
លោក បញ្ជាក់ថា វិស័យសំណង់ និងវិស័យទេសចរណ៍ ជាវិស័យដែលកំពុងមានភាពរីកចម្រើន និងត្រូវការបុគ្គលិកជំនាញជាច្រើន សម្រាប់ធ្វើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។
លោក ថោង ខុន ជម្រុញឱ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទៅលើធនធានមនុស្សឱ្យបានច្រើន ព្រមទាំងកៀរគរយុវជនឱ្យចូលសិក្សាជំនាញនានា ពាក់ព័ន្ធនឹងវិស័យនេះឱ្យបានច្រើន។
កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថាឆ្នាំ ២០១៨ នេះ អត្រាអ្នកមានការងារធ្វើរហូតដល់ ៩៩,៣ % នៃកម្លាំងពលកម្មសរុបប្រមាណជិត ១០ លាននាក់ ទូទាំងប្រទេស៕