en     km
en     km

ល្បែងភ្នាល់​គ្នា​៖​សម្ដេច​ ហ៊ុន​ សែន​ សន្យា​ចុះ​ពី​តំណែង​ ហើយ​លោក​ សម​ រ​ង្ស៊ី​ សន្យា​ចូល​គុក​ករណី​ លោក​ កឹ​ម​ សុខា​

Share

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ សន្យា​ចុះ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ប្រសិនបើ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ដោះ​លែង​តាម​ការទស្ស​ទាយ​របស់​លោក ​សម រ​ង្ស៊ី​ តែ​លោក​ សម​ រ​ង្ស៊ី​ វិញ​ថា​ ខ្លួន​សន្យា​ដើរ​ចូល​គុក​ បើ​មិន​មានការ​ដោះ​លែង​ លោក​កឹ​ម​ សុខា​។​ យ៉ាងណា​ ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ៩ ​វិច្ឆិកា ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួបរួម​គ្នា​។​ ករណី​នេះ​អ្នក​តាមដាន​បញ្ហា​សង្គម​ ថា​អ្នកនយោបាយ​គួរ​គិត​ពី​ប្រយោជន៍​ជា​ធំ​។​

​លោក​លោម​លា​ភា​រាយការណ៍​៖​

សម្តេច ហ៊ុន សែន ឈរសន្ទនាគ្នាជមួយ លោក សម រង្ស៊ី និង លោក កឹម សុខ នៅអំឡុងបង្កើតវប្បធម័សន្ទនាគ្នា។ រូបភាព៖ taken from RFA’s radio facebook page

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ឱ្យ​ដឹង​តាម​រយៈ​សំ​ណេ​រ​របស់​លោក​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​កាលពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ម្សិលមិញ​ថា​ លោក​នឹង​ដើរ​ចូល​គុក​ បើ​លោក​ កឹ​ម​ សុខា​ មិន​ត្រូវ​បាន​ដោះ​លែង​ឆាប់ៗ​ក្រោម​សម្ពាធ​អន្តរជាតិ​ទេ​នោះ​។​

​ដោយសារ​ការ​ទស្ស​ទាយ​នេះ​ លោក​ សម​ រ​ង្ស៊ី​ បបួល​សម្ដេច​ ហ៊ុន​ សែន​ ឲ្យ​ភ្នាល់​គ្នា​ជាមួយ​លោក​ ដោយ​ចុះ​ចេញពី​តំណែង​ បើ​សម្ដេច​ចាញ់​លោក​ក្នុង​ការ​ភ្នាល់​នេះ​។​

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ថា​ លោក​នៅ​តែ​មាន​ជំនឿ​ថាស​ម្ដេច​ ហ៊ុន​ សែន​ នឹង​បង្ខំចិត្ដ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ទោះបីជា​ចង់​ឬ​មិន​ចង់​ក្ដី​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​លោក​សមរ​ង្ស៊ី​បញ្ជាក់​ថា​លោក​កឹ​ម​សុខា​អាច​នឹង​ត្រូវ​ដោះ​លែង​ នៅ​ថ្ងៃ​ទី​២៩​ ធ្នូ​ ២០១៨​ នេះ​ ឬ​ក៏​យ៉ាង​យូរ​បំផុត​ ត្រឹម​ថ្ងៃ​ទី​៣​ មីនា​ ២០១៩​។​

​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ទៅ​សម្ដេច​ ហ៊ុន​ សែន​ ថា​ មិន​ចាំបាច់​ឱ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាត់​ក​ខ្លួនឯង​ ដូច​ក្នុង​ការ​សន្យា​បញ្ឈប់​ការ​កាប់​ព្រៃឈើ​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ ចុះ​ចេញពី​តំណែង​ទៅ​គ្រប់គ្រាន់​ហើយ​។​

​ជា​ការ​ឆ្លើយ​តប​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ សម្តេច​សម្រេចចិត្ត​ភ្នាល់​ជាមួយ​លោក​ សម​ រ​ង្ស៊ី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​របស់​អង្គភាព​ Fresh​ News​។​

​អង្គភាព​ Fresh​ News​ ចុះ​ផ្សាយ​បន្ថែម​ថា​ សម្តេច​សម្ដេច​ ហ៊ុន​ សែន​ កំណត់​ថា​ ប្រ​សិន​ លោក​ សម​ រ​ង្ស៊ី​ ចាញ់​ត្រូវ​ចូល​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ភ្លាមៗ​តែ​ម្តង​ បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ បើសិន​មានការ​ដោះ​លែង​ កឹ​ម​ សុខា​ មែន​ សម្ដេច​ សុខចិត្ត​ចុះ​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​ដោយ​សូម​ឱ្យ​សាធារណ​ជនជាតិ​ និង​អន្តរជាតិ​ ធ្វើ​ជា​សាក្សី​ ដែល​ការ​ភ្នាល់​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ រហូត​ដល់​ថ្ងៃ​ទី​ ៣​ មីនា​ ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះបាទ​ន​រោ​ត្ត​សីហ​មុនី​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​រស់នៅ​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ ច្បាប់​រដ្ឋ​ រួបរួមសាមគ្គី​ ជា​ធ្លុង​មួយ​ ដើម្បី​ចូលរួម​ចំណែក​ការពារ​ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​។​

​ដោយឡែក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​តែ​ជាប់​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សបុ​ករប​ស់លោ​កថា​ ថ្វី​ត្បិត​តែ​លោក​មិន​មាន​សេរីភាព​មែន​ តែ​លោក​មាន​ស​ម្ប​ជ​ញ្ញ​:​ ដឹង​ថា​អ្នក​កំពុង​ធ្វើ​អ្វី​មក​លើ​រូប​លោក​និង​ប្រទេស​ជាតិ​។​

​ពាក់ព័ន្ធ​នឹង​សង្គ្រាមពាក្យសម្ដី​ដែល​ឈាន​ទៅ​ដល់​ការ​ភ្នាល់​គ្នា​ជាដើម​នេះ​ អ្នក​តាមដាន​បញ្ហា​សង្គម​ និង​នយោបាយ​កម្ពុជា​បញ្ជាក់​ថា​ អ្នកនយោបាយ​គួរ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ចម្បង​ ហើយ​បើ​មិន​ធ្វើ​បែប​នេះ​ទេ​ នយោបាយ​គឺ​មិន​អាច​ដោះស្រាយ​បាន​ឡើយ​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១០​ វិច្ឆិកា​ថា​ ការ​ស្បថស្បែ​ មិនមែន​ជា​យន្តការ​នៃ​ការ​អនុវត្តន៍​ច្បាប់​នោះ​ទេ​ ហើយ​ពាក្យ​សម្ដី​របស់​អ្នកនយោបាយ​មិនសូវ​ជា​ការ​ពិត​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ទី​ ២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ នៅ​ម៉ោង​ប្រមាណ​ ១២​ និង​ ៣៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​។​ យ៉ាង ណា​ ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នេះ​ ក្រោម​បទ​ចោទ​ថា​ ក្បត់ជាតិ​ ដោយ​ធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋ អាមេ រិក​ ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី​ និង​ស៊េ​ប៊ី​។​

​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ គឺ​ផ្អែក​ទៅ​លើ​វី​ដេ​អូ​មួយ​ ដែល​លោក​ កឹ​ម​ សុខា​ បាន​ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​ កាលពី​ឆ្នាំ​២០១៣​។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​ ១០​ កញ្ញា​ ឆ្នាំ​ ២០១៨​ ខណៈ​លោក​ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​ ជាង​មួយ​ឆ្នាំ​ ដោយ​មិន​ទាន់​មាន​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ផ្ដន្ទាទោស​ឡើយ​។​

​តែ​សូម​សូម​ជម្រាប​ថា​ លោក​សមរ​ង្ស៊ី​ បាន​បញ្ជាក់​ថាបើ​លោក​ចាញ់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ភ្នាល់​ដែល​គេ​ថា​ជា​ល្បែង​នយោបាយ​នោះ​ គឺ​លោក​ត្រូវ​មក​ចូល​គុក​ តែ​ត្រូវ​ឃុំខ្លួន​លោក​ទន្ទឹម​នឹង​លោក​កឹ​ម​សុខា​៕​

អត្ថបទដោយ លោក សោម លាភ

Share

Image
Image
Image