ភ្នំពេញ៖ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទរកចំណូលបានជាង១ ពាន់ ៨ រយលានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ៧ វិច្ឆិកា ម្សិលមិញ ឱ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានសរុបចំនួន ៧៤៩៤,៨៥ ប៊ីលានរៀល ឬប្រមាណ ១៨៧៣,៧១ លានដុល្លារអាមេរិក ស្មើនឹង ៩៧, ៤២ ភាគរយ។
បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង ជិត ៣០០ លានដុល្លារអាមេរិក ស្មើនឹង ១៨, ៨៣ ភាគរយ។
អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៨ អាចប្រមូលបានគ្រប់តាមផែនការកំណត់ដោយច្បាប់គឺ ១៩២៣,៣៨ លានដុល្លារអាមេរិក៕
Post Views: 408