en     km
en     km

កម្ពុជា​ស្នើឱ្យថៃគាំទ្រនិងការពារពលករកម្ពុជាធ្វើការនៅប្រទេសថៃ​

Share

​ភ្នំពេញ​៖ ​ ឧបនាយករដ្ឋមន្រីកម្ពុជាបានស្នើទៅភាគីថៃឱ្យជួយគាំទ្រ និងការពារពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងជួយពង្រឹងកិច្ចសហប្រតិ បត្តិការណ៍លើការងារត្រួតពិនិត្យគ្រឿងញៀនរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៦ វិច្ឆិកា។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបរវាងលោក កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយលោក ផាន់ យ៉ាក់រ៉ាក់ភូលថាប់ អគ្គរាជទូតវិសាមញ្ញនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។

នាឱកាសជំនួបនោះ លោក កែវ គឹមយ៉ាន បានស្នើសុំទៅភាគីថៃ ឱ្យការជួយ​គាំទ្រ​និង​ការពារ​ដល់​ពលករ​កម្ពុជា​ដែល​បាន​និង​កំពុង​បំពេញការងារ​នៅ​ប្រទេស​ថៃ។​

ក្រៅពីស្នើឱ្យភាគីថៃជួយការពារពលករកម្ពុជា ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនរូបនេះ ក៏បានស្នើឱ្យមានការ​ជួយ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ពង្រឹងសមត្ថភាព​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ BLO​ និង​ការ​អនុវត្ត​ផែនការ​ភូមិ​ស​គ្មាន​គ្រឿងញៀន​សំដៅ​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​។

ជាងនេះ ភាគីថៃត្រូវបន្ត​ជួយ​លើ​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម​គ្រ័​ចិត្ត ​និង​ផ្អែក​លើ​សហគមន៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង ផ្តល់​ឧបករណ៍​ដល់​មន្ទីរពិសោធន៍​គ្រឿងញៀន​ជាដើម។

​យ៉ាងណា លោក​ ផា​ន់​យ៉ា​រ៉ា​ក់​ ភូ​ល​ថាប់​ អគ្គរាជទូត​ថៃ​ទទួលយកនូវ​រាល់​សំណូមពរ​សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀនរវាងប្រទេសទាំងពីរ​៕

អត្ថបទ៖ លោក សោម លាភ

Share

ព័ត៌មានទាក់ទង

Image