en     km
en     km

​កម្មករ​ កម្ម​ការ​នី​លើក​បដា​ទាមទារ​ឲ្យ​ផ្តល់​ប្រាក់ខែ​គោល​សមរម្យ​

Share

Worker-Demonstration-cover

កាលពី​ព្រឹក​ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៥​  ម្សិលមិញ​នេះ​ ក្រុម​សហជីព​បាន​ឯកភាព​គ្នា​រៀបចំ​អបអរ​ទិវា​ការងារ​សមរម្យ​ ក្នុង​គោលបំណង​ទាមទារ​ និង​ជំរុញ​ឲ្យ​មានការ​ដំ​ទ្បើ​ង​ប្រាក់ខែ​សមរម្យ​ដល់​កម្មករ​ ឲ្យ​មាន​ភាពសមរម្យ​ ឆ្លើយ​តប​នឹង​តម្រូវការ​ជីវភាព​ប្រចាំ​ថ្ងៃ​។​

​នៅ​ម៉ោង​ ប្រមាណ​ជា​ ១១​ និង​ ២៥​ នាទី​ ព្រឹក​ ថ្ងៃ​ ពុធ​ ទី​ ០៧​ ខែ​ តុលា​ សហជីព​ និង​ កម្មករ​ បាន​ឈរ​ព្រោងព្រាត​លើក​បដា​ និង​បាន​ស្រែក​ទាមទារ​នៅ​មុខ​រោងចក្រ​   វ៉ូ​រី​ ហ្កា​មេន​  វ៉ូ​រី​ ហ្សើ​ត​ ឲ្យ​មានការ​ផ្តល់​ប្រាក់​ឈ្នួល​គោល​សមរម្យ​ទៅ​ដល់​កម្មករ​ កម្ម​ការ​នី​។​ «​សម្រែក​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​ទិវា​ការងារ​សមរម្យ​ ដូច្នេះ​យើង​ជា​កម្មករ​ខ្មែរ​យើង​ចង់បាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ជា​ពិសេស​គឺ​ប្រាក់​ឈ្នួល​ មាន​ប្រាក់​ឈ្នួល​ខ្ពស់​គឺ​ធានា​អំពី​ការ​រស់នៅ​ដោយ​សេចក្តី​ថ្ងៃ​ថ្នូរ​។​ ជយោ​យើង​ត្រូវការ​ប្រាក់​ឈ្នួល​សមរម្យ​»​។​

​លោក​ ឆាយ​ កាន​ ជា​កម្មករ​ដែល​មាន​តួនាទី​ជា​អ្នកបម្រើ​ការងារ​ផ្នែក​អ៊ុត​ នៅ​រោងចក្រ​ វ៉ូ​រី​    ហ្កា​មេន​ វ៉ូ​រី​ ហ្សើ​ត​ បាន​រៀបរាប់​ពី​ការ​ចូលរួម​នៅ​ក្នុង​ទិវា​ការងារ​សមរម្យ​ថ្ងៃនេះ​ថា​ មូលហេតុ​ដែល​លោក​ចូលរួម​សកម្មភាព​នេះ​ ពីព្រោះ​លោក​ ចង់​ទាមទារ​ឲ្យ​ប្រាក់ខែ​សមរម្យ​ ដើម្បី​អាច​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​លោក​។​ លោក​ថា​៖​ «​ចង់​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ ហើយ​មាន​លុយ​បាន​ហូប​គ្រប់គ្រាន់​។​ ដើម្បី​ឲ្យ​ពួក​យើង​ទាំងអស់​គ្នា​នឹង​មាន​លុយកាក់​ចាយ​គ្រប់គ្រាន់​គ្រប់ៗ​គ្នា​»​។​

Worker-Demonstration-01

​លោកស្រី​ ជៀប​ ហាន​ ដែល​ជា​ប្រធាន​ផ្នែក​ដេរ​ នៅ​រោងចក្រ​ ខាងលើ​នេះ​ដែរ​ បាន​និយាយ​ថា​ សម្រាប់​ប្រាក់ខែ​១៣៣​ ដុល្លារ​ ដែល​ខាង​និយោជក​បាន​ដាក់​ការ​ចរចា​នោះ​ លោកស្រី​មិន​អាច​ទទួលយក​បាន​ទេ​ ពីព្រោះ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​លោកស្រី​ ត្រូវការ​ចំណាយ​ច្រើន​ ដូច្នេះ​ប្រាក់ខែ​គោល​ដែល​និយោជក​បាន​ដាក់​នោះ​ វា​មិន​សម​ស្រប​ទៅ​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

​លោកស្រី​ថា​ ការ​ដំឡើង​ប្រាក់ខែ​នោះ​ យ៉ាង​ហោច​ណាស់​ក៏​បាន​ប្រាក់ខែ​គោល​១៦០​ ទ្បើ​ង​ដែរ​ ។​ លោកស្រី​បន្ត​ថា​ បើ​ការ​តំ​ទ្បើ​ង​ប្រាក់ខែ​នោះ​និយោជក​នៅ​តែ​កំណត់​តួលេខ​ ១៣៣​ ដុល្លារ​ដដែល​ នោះ​លោកស្រី​នឹង​ចូលរួម​យុទ្ធនាការ​ផ្សេងៗ​ ដែល​មានការ​ដឹកនាំ​ពី​សហជីព​កម្មករ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្តល់​ប្រាក់ខែ​គោល​សមរម្យ​ចំពោះ​កម្មករ​។​ លោកស្រី​ថា​៖​ «​ចង់​ធ្វើ​ជា​យុទ្ធនាការ​ផ្សេងៗ​ដែល​មេៗ​បងៗ​ គាត់​អ្នក​ជួយ​ គាត់​នឹង​អាច​ជួយ​ពួក​ខ្ញុំ​បាន​ យុទ្ធនាការ​ផ្សេងៗ​ទៀត​ ចាំ​មើល​ពេល​ក្រោយ​ទៀត​។​ ខ្ញុំ​ចង់​ឲ្យ​ខាង​សហជីព​ចរចា​ជាមួយ​ខាង​ក្រុមហ៊ុន​ ឬ​ក៏​បាយ​យើ​ផ្សេងៗ​ ឬ​ក៏​តំណាង​គាត់​និយាយ​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​នឹង​ ច​ងើ​ឲ្យ​គាត់​ចរចា​ជាមួយ​គ្នា​បាន​ប្រាក់ខែ​នឹង​ល្អ​ប្រសើរ​ទ្បើ​ង​មួយ​តំណាក់ៗ​តាម​ឆ្នាំ​ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សង្គម​ អី​អ​ញ្ចឹ​ង​ទៅ​»​។​

​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
​លោក​ ប៉ាវ​ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក​ ប៉ាវ​ ស៊ី​ណា​ បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃនេះ​ជា​ ថ្ងៃ​ទិវា​ការងារ​សមរម្យ​ ដែល​ជា​ថ្ងៃមួយ​ ដែល​ក្រុម​សហជីព​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​អបអរ​ទិវា​នេះ​ទ្បើ​ង​ ក្នុង​គោលបំណង​មួយ​គឺ​ជំរុញ​ឲ្យ​មានការ​តំ​ទ្បើ​ង​ប្រាក់​ឈ្នួល​គោល​កម្មករ​សមរម្យ​ ដែល​កម្មករ​ចង់បាន​ និង​ជំរុញ​ឲ្យ​អ្នក​ដែល​បញ្ជា​ទិញ​ចូលរួម​ដំ​ទ្បើ​ង​ប្រាក់​ឈ្នួល​គោល​កម្មករ​ឆ្នាំ​ក្រោយ​នេះ​ ឲ្យ​មាន​ភាពសមរម្យ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

​លោក​ប៉ាវ​ ស៊ី​ណា​ បាន​ញ្ជា​ក់​ផង​ដែរ​ថា​៖​ «​បើ​យើង​មើលទៅ​លើ​លទ្ធភាព​និយោជក​ហាក់បីដូចជា​បង្ហាញ​ជំហរ​អំពី​ការ​តំ​ទ្បើ​ង​អី​លើស​ពី​នឹង​ទេ​ ប៉ុន្តែ​សំរាប់​សហជីព​យើង​ក៏​មិន​បាន​បន្ទន់​ជំហរ​យើង​ធ្លាក់​មក​ពី​១៦០…​។​ ប្រសិនបើ​ អិ​ល​ អ៊ី​ ស៊ី​ ថាស​ម្រេច​បោះ​ឆ្នោត​ ឬ​ ក៏​សម្រេច​ក្នុង​ការ​   ផ្តល់​លេខ​ណាមួយ​ ដែល​ដូច​តែ​ខ្ញុំ​លើក​ទ្បើ​ង​ថា​ ១៣៣​ ឬ​ ១៣៥​ ប្រហែលជា​មិន​អាច​ទទួលយក​បាន​ទេ​ អ​ញ្ចឹ​ង​ហើយ​ដូច​ជា​យើង​បាន​ដាក់​ថា​យើង​ចង់​ឲ្យ​មាន​គំលាត​មួយ​ពី​ ចន្លោះ​ ពី​ ១៥០​ ទៅ​ ១៦០​ ដែល​ជា​គំលាត​មួយ​ដែល​យើង​អាច​នឹង​ពិភាក្សា​គ្នា​បញ្ចប់​នៅ​ក្នុង​ បញ្ហា​នេះ​។​ ប៉ុន្តែ​បើសិន​នៅ​ក្នុង​ចន្លោះ​ពី​ ១៣០​នោះ​ ប្រហែលជា​អត់​មាន​តំរុយ​ត្រូវរ៉ូវ​គ្នា​នោះ​ទេ​»​។​

​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​សម្រេច​កំណត់​យក​ប្រាក់ខែ​គោល​របស់​កម្មករ​ នៅ​រសៀល​នេះ​ វិទ្យុ​ស្ត្រី​ព្យាយាម​ទំនាក់ទំនង​ទៅ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ដែរ​  ប៉ុន្តែ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​ដែល​មានការ​ចរចា​ប្រាក់ខែ​គោល​អប្បបរមា​របស់​កម្មករ​រហូត​មក​ដល់​ពេល​នេះ​  ខាង​និយោជក​បាន​ដំ​ទ្បើ​ង​ ពី​៣,៥​ ភាគរយ​ ទៅ​ ៤​ ភាគរយ​ លើ​ប្រាក់ខែ​ឆ្នាំ​២០១៥​ គឺ​ស្មើនឹង​ប្រមាណ​ជា​ ១៣៣​ ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ចំណែកឯ​សហជីព​របស់​កម្មករ​បាន​បន្ថយ​ពី​ ១៦៨​ដុល្លារ​ មក​ត្រឹម​ ១៦០​ ដុល្លារ​ ។​ យ៉ាងនេះ​ក្ដី​ ការ​ចរចា​ រវាង​ភាគី​តំណាង​កម្មករ​ និង​និយោជក​ នៅ​មិន​ទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ទេ​៕​

Share

Image
Image
Image