en     km
en     km

ក្រសួងមហាផ្ទៃ​៖​ ឈ្មួញ​ឆ្លៀតឱកាស​នាំ​ចូល​ឱសថ​ក្លែងក្លាយ​ចំ​ពេល​តម្រូវការ​កើន​ខ្ពស់​

Share

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​បាន​ ចូល​រូ​ម​បិទ​កម្មវិធី​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ដែល​ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ករណី​ឈ្មួញ​ទុច្ចរិត​បាន​នាំ​ចូល​ និង​ផលិត​ឱសថ​ក្លែងក្លាយ​ និង​គ្មាន​គុណភាព​ចំ​ពេល​តម្រូវការ​អ្នក​ប្រើប្រាស់​ឱសថ​កើនឡើង​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​បាន​ ចូល​រូ​ម​បិទ​កម្មវិធី​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ដែល​ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ករណី​ឈ្មួញ​ទុច្ចរិត​បាន​នាំ​ចូល​ និង​ផលិត​ឱសថ​ក្លែងក្លាយ​ និង​គ្មាន​គុណភាព​ចំ​ពេល​តម្រូវការ​អ្នក​ប្រើប្រាស់​ឱសថ​កើនឡើង​។ រូបភាព៖ ក្រសួងមហាផ្ទៃ

​បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​គ្មាន​គុណភាព​ជា​ក្តី​បារម្ភ​ថ្មី​ទៀត​ចំពោះ​ផល​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​សកលលោក​ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​។​ មនុស្ស​ស្លាប់​ដោយសារ​ប្រើ​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា​មាន​ចំនួន​ប្រហាក់​ប្រ​ហែ​ន​នឹង​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​។​

​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​​ក្នុង​កម្មវិធីបិទ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ថា​ ដោយសារ​មាន​តម្រូវការប្រើប្រាស់​កើនឡើង​​ឱសថ​ ដើម្បី​ពន្យា​បាល​ជំងឺ​នាំ​ឱ្យ​ឈ្មួញ​ទុច្ចរិត​ឆ្លៀតឱកាស​នាំ​ចូល​ និង​ផលិត​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​កាន់តែ​ច្រើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ការ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។​

​សម្តេច​ ស​ ខេ​ង​៖​ «​ទន្ទឹម​នឹង​តម្រូវ​នៃ​ការ​ប្រើប្រាស់​ឱសថ​ទើប​ជនល្មើស​ឆ្លៀតឱកាស​ខិតខំ​ធ្វើការ​ផលិត​ចរាចរណ៍​ ចែកចាយ​នូវ​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​លើ​ទីផ្សារ​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ឱសថ​ទាំងនោះ​ និង​ថែម​ទាំង​ខាត​ថវិកា​ជា​ច្រើន​សន្ធឹក​សន្ធប់​ ហើយ​ករណី​ខ្លះ​បាន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង​»​។​

​កាលពី​ថ្ងៃ​ទី​ ១៦​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ក្រុមហ៊ុន​នាំ​ចូល​ និង​ចែកចាយ​ឱសថ​ក្លែងក្លាយ​រស្មី​សួគ៌​ ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ការ​បង្ក្រាប​នោះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹបអូស​ឱសថ​ចំនួន​ ២៣​ មុខ​ ស្មើនឹង​ ៥០០​កេស​ ដែល​មាន​ជាង​ ១​លាន​គ្រាប់​ និង​ឱសថ​ជិត​ ៧​ម៉ឺន​កញ្ចប់​ ហើយ​ឱសថ​ហួស​សុពលភាព​មាន​ចំនួន​ ១២​ មុខ​ សរុប​ ២០​ កេស​។​

​ការណ៍​នេះ​សម្តេច​ ស​ ខេ​ង​ ថ្លែង​នៅ​ចំពោះ​មុខ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជាង​ ៤០០​ នាក់​ ថា​ កម្ពុជា​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ឱសថ​ក្លែងក្លាយ​ហូរ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​។​ សម្តេច​អំពាវនាវ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្តន្ទាទោស​ជនល្មើស​ទៅ​តាម​ច្បាប់​ជា​ធរមាន​ និង​ត្រូវ​មាន​កិច្ចសហការ​ណ៍​គ្នា​ល្អជា​មួយ​បណ្តា​ប្រទេស​ជិតខាង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ការ​ចរាចរណ៍​ និង​ការ​ផលិត​ឱសថ​ក្លែងក្លាយ​ និង​គ្មាន​គុណភាព​។​

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​ផ្កាឈូក​នៅ​អំឡុង​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ដោយ​ស្រង​របាយការណ៍​ប៉ូលិស​អាំង​ទែ​ប៉ូ​ល​អន្តរជាតិ​នៅ​ឆ្នាំ​ ២០១៦​ថា​ ប្រជាជន​កម្ពុជា​ ក្នុង​មួយ​ឆ្នាំ​ស្លាប់​ ដោយសារ​ឱសថ​ក្លែងក្លាយ​ ២២៨៥​ នាក់​។​

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​សភាពាណិជ្ជកម​ម​អឺរ៉ុប​នៅ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២២​ តុលា​នេះ​ ឱ្យ​ដឹ​ថា​ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​ ១៦​ លាន​នាក់​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ ហើយ​ប្រជាពលរដ្ឋ​នៅ​លើ​សកលលោក​ជាង​ ១​ លាន​ស្លាប់​ដោយ​ប្រើ​ឱសថ​ក្លែងក្លាយ​។​

​កាលពី​ថ្ងៃ​ទី​ ២០​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​ទៅ​តាំង​ផលិត​ឱសថ​មួយ​កន្លែង​នៅ​ខេត្ត​កំ​ពង​ស្ពឺ​ ក្រោយ​ពី​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ចែកចាយ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត​។​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ អាជ្ញាធរ​បាន​រក​ឃើញ​ឱសថ​ចំនួន​ ៧៣​ មុខ​ ស្មើនឹង​ជាង​ ២ ពាន់​ កេស​ និង​ឱសថ​ពាក់កណ្តាល​សម្រេច​ ១៥​ មុខ​ ស្មើនឹង​ជាង​ ៣​ ពាន់​គីឡូក្រាម​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ណែនាំ​ពី​វិធី​សម្គាល់​ផលិតផល​ក្លែងក្លាយ​ចំនួន​ ៧​ ចំណុច​ គឺ​ ការ​សម្គាល់​លើ​រូបរាង​ ទំហំ​ មង្ង​ន់​ និង​ព័ណ៌​នៃ​ផលិតផល​ដែល​មាន​លក្ខណៈ​ខុស​ពី​ស្តង់ដា​និង​ពុំ​មានគុណ​ភាព​ ការ​វេច​ខ្ចប់​មិន​ស្អាត​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​គ្មាន​គុណភាព​ និង​មានគុណ​ភាព​ទាប​ ការ​បោះ​ពុ​ម្ភ​នៅ​លើ​ស្លាក​សញ្ញា​មិន​ច្បាស់​ និង​ការ​ពិពណ៌នា​មិន​ត្រឹមត្រូវ​ និង​ការ​សរសេរ​ខុស​។​ ព្រមទាំង​ការ​ពិ​ព៌​ណ​នា​ផលិតផល​បំផ្លើស​ ដោយ​មាន​បញ្ជាក់​ពី​សារធាតុ​ផ្សំ​ និង​ការ​បញ្ជាក់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​ ហើយ​មិន​មានការ​បញ្ជាក់​ពី​ការ​នាំ​ចូល​ និង​ការ​ផលិត​ ដោយ​ពុំ​មាន​អាសយដ្ឋាន​រោងចក្រ​ច្បាស់លាស់​ ជា​ពិសេស​តម្លៃ​ថោក​ខុស​ពី​ធម្មតា​៕

Share

ព័ត៌មានទាក់ទង

Image