តាមសេចក្ដីប្រកាសស្ដីពីការបង្កើត «ក្រុមការងារជំនាញដើម្បីជួយពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ» ចុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានសម្រេចបង្កើតក្រុមការងារជំនាញចំនួន ៥ ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែល ក្រុមការងារជំនាញទាំង ៥ រួមមាន៖
១.ក្រុមការងារជម្រុញចលនាទីក្រុងស្អាតដែលមាន លោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរងគ.ជ.វ.ទ ជាប្រធាន ២. ក្រុមការងារពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ដែលមាន លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ជាប្រធាន
៣.ក្រុមការងារពង្រឹងការគ្រប់គ្រងឆ្នេរ ដែលមានលោក នី ផល្លី អគ្គលេខាធិការរង គ.អ.ឆ.ក ជាប្រធាន និងលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាអនុប្រធាន
៤.ក្រុមការងារជំរុញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលមាន លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាប្រធាន
៥.ក្រុមការងារពិនិត្យ និងរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលមាន លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានធនធានមនុស្សជាប្រធាន។
តាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្រុមការងារជំនាញទាំង ៥ខាងលើនេះ គឺនឹងជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹម៕