en     km
en     km

រដ្ឋមន្ត្រីស្រីលង្កា៖ស្រីលង្កាធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មីក្រោមឥទ្ធិពលចិនដដែល

Share

កាលពីថ្ងៃទី ២៦តុលា ប្រធានាធិបតី Maithripala Sirisena បានបណ្ដេញលោក នាយករដ្ឋន្ត្រី Ranil Wickremesinghe ពីតំណែងដែលនាំឱ្យ មានការបែកបាក់ក្នុងរដ្ឋាភិបាលចម្រុះកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៥។ ហេតុផលនាំឱ្យមានស្ថានភាពបែបនេះ គឺមានកត្តាជាច្រើននៅពីក្រោយ។ តែបែបនេះក្ដី រដ្ឋមន្ត្រីម្នាក់របស់ប្រទេសនេះ បាននិយាយថា ការបែកបាក់នយោបាយនៅពេលនេះ គឺដោយសារតែចិនបានចំណាយលុយច្រើនលានដុលា្លរទិញតំណាងរាស្ត្ររបស់ប្រទេសនេះ។

អតីតប្រធានាធិបតី Mahinda Rajapaksa ជាអ្នកឈ្នះសង្រ្គាមស៊ីវិលជិត៣ទសវត្ស។ បុរសនេះ ត្រូវបានប្រជាជនស្រីលង្កា ហៅថាជាបុរសខ្លាំង ដោយ សារតែលោកប្រើប្រាស់ អំណាចកណ្ដាប់ដៃដែកគាបសង្គត់ក្រុមប្រឆាំងក្រោមលេសថាមានទំនាក់ទំនងជាមួយពួកឧទ្ទាមខ្លាតាមីឡ។ ក្រោមអំណាចរបស់បុរសនេះ ប្រជាធិបតេយ្យនិងសេរីភាពស្រីលង្កាស្ថិតក្រោមភាភរួមរឹតជាខ្លាំង។ សេរីភាពប្រព័ន្ធផ្សព្វផ្សាយដែលជាឧបករណ៏ពង្រឹងការតស៊ូរបស់ពលរដ្ឋដើម្បីសេរីភាពត្រូវបានរឹតបន្តឹងជាខ្លាំង។

អ្នកនយោបាយក្រុមប្រឆាំងត្រូវបំបិទសេរីភាព។ តែជាអកុលស បុរសខ្លាំងនេះ មានការបែកបាក់ផ្ទៃក្នុងបក្ស ជាខ្លាំងនាំឱ្យ លោកMaithripala Sirisena ដែល សព្វថ្ងៃជាប្រធានាធិបតី បានបង្កើតគណបក្ស ដាច់ដោយឡែក ហើយ បានច្របាច់ចូលគ្នា ជាមួយគណបក្សប្រឆាំងរបស់នាយករដ្ឋ Ranil Wickremesinghe។ ទីបំផុតលោកបានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានា ធិបតីកាលពីឆ្នាំ២០១៥គឺឈ្នះលោក Mahinda ។

តើកត្តានយោបាយ​សេដ្ឋកិច្ច និងឥទ្ធិពលចិន នាំឱ្យមានការបែកបាក់ជាតិស្រីលង្កាមែនឬ?

រដ្ឋមន្ត្រីម្នាក់របស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe គឺលោក Ranjan Ramanayake បានប្រាប់សារព័ត៌មាន The Economic Times ដោយចោទចោទថាចិន បានចំណាយប្រាក់អោយលោក Rajapaksa ដើម្បីទិញអ្នកតំណាងរាស្ត្រស្រីលង្កកា។

លោកបានបញ្ជាក់ដូចនេះថា«សូមប្រាប់ចិនថាកុំចំណាយប្រាក់រាប់លានដុល្លារដើម្បីទិញអ្នកតំណាងរាស្ត្រស្រីលង្កាអី គឺអ្នកទិញ ប្រទេសនេះទាំងអស់ម្ដងទៅ»។តែ ស្ថានទូតចិន នៅក្រុងកូឡំបូបានបដិសេធ ការចោទប្រកាន់របស់អ្នកនយោបាយស្រីលង្ការូបនេះ។  

លោក Mahinda Rajapaksa បានដឹកនាំប្រទេសស្រីលង្កា រយៈពេល១០ឆ្នាំ ។ លោក ជាមេដឹកនាំដែលមាននិន្នាការទៅរកប្រទេសចិនជាខ្លាំង។ ភាពស្និទ្ធស្នារបស់លោក ក្រោមឥទ្ធិពលចិន គឺ ការដាក់ទុនវិនិយោគរបស់ចិន នាំឱ្យការដឹកនាំរបស់លោក មានភាពរុងរឿងនិងអភិវឌ្ឍជាខ្លាំង ខណៈប្រទេសនេះជាប់បំណុលចិនរាប់ពាន់លានដុលា្លរ។ តែគ្រួសារ និងបក្សពួករបស់លោក ត្រូវបានរកឃើញថាបានក្លាយជាអ្នកមានប្រាក់ស្ដុកស្ដម្ភក្រោមការវិនិយោគមកពីប្រទេសចិន។

លោក Mahinda Rajapaksa ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីក្រោមការបែកបាក់ជាតិ

ភ្លាមៗបន្ទាប់ពី លោក ប្រធានាធិបតី Maithripala Sirisena បានបណ្ដេញលោក នាយករដ្ឋន្ត្រី Ranil Wickremesinghe ពីតំណែង គឺលោក Mahinda Rajapaksa ស្រាប់តែត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី។ លោក Mahinda បានបង្ហាញអារម្មណ៍រំភើប ដោយគិតថា លោកសមនឹងទទួលតំណែងនេះ ទោះជាលោកធ្លាប់ជាប្រធានាធិបតីក៏ដោយ។ មិនថាឡើយ ក្រុមលោក Mahinda សប្បាយចិត្តគឺមេដឹកនាំចិន ក៏សប្បាយចិត្តដែរព្រោះមិត្តរបស់ខ្លួនបានឡើងកាន់អំណាចម្ដងទៀត។ មេដឹកនាំចិន បានសាទរលោក លោក Mahinda ជានាយករដ្ឋមន្ត្រី។

មូលហេតុនៃការបណ្ដេញលោក Ranil Wickremesingheពីតំណែង​

មានកត្តាជាច្រើននៅពីក្រោយរឿងនេះ។ កត្តាទីមួយគឺអាចមកពីការបែកបាក់ក្នុងរដ្ឋាភិបាល ចម្រុះដែលមិនចុះសម្រុងគ្នា លើគោលនយោបាយ ការបរទេសនិងកិច្ចការវិនិយោគធំៗ។ កត្តាមួយទៀត គឺដោយសារតែលោក ប្រធានាធិបតី Maithripala Sirisena ព្យាយាមពង្រីកអំណាចរបស់លោក ដែល ធ្វើឱ្យលោក Ranil Wickremesinghe ចោទថា លោកប្រើអំណាចហួសព្រំដែន ហើយប៉ះពាល់រដ្ឋធម្មនុញ្ញ។ តែមួយទៀតគេថា ជាល្បិចរបស់ប្រធានាធិបតី ចង់ ធ្វើតេស អំណាចនិងទិ្ធពលរបស់លោក Mahinda ។ លោកចង់អោយ លោក Mahinda ឆ្លងកាត់ការបោះឆ្នោតពីសមា ជិកសភាថាតើមានសំឡេងគ្រប់គ្រាន់ដើម្បីគឺទ្រដែរទេ។

រដ្ឋសភាប្រទេសស្រីលង្កាមានសមាជិក ២២៥រូប ។ រដ្ឋសភានេះ នឹងកោះប្រជុំដើម្បីបោះឆ្នោតទុកចិត្តលោក Mahinda នៅថ្ងៃទី៧វិច្ឆិកា។ ប្រធានរដ្ឋសភាKaru Jayasuriyaបានប្រកាសថា លោកមានការខកចិត្តចំពោះហេតុការណ៍នេះ។ លោកទទូច ឱ្យ ស្ដារសភាឡើងវិញ បើពុំនោះទេ ប្រទេសនឹងធ្លាក់ក្នុងភាព ចលាចល ។ លោកក៏ទទូចឱ្យ ប្រធានាធិបតី Maithripala ពិចារណាឡើងវិញូ ចំពោះ ការដកលោក Wickremesinghe។ លោក ចំណែក អ្នកតំណាងរាស្ត្រ គាំទ្រ លោក Wickremesinghe ទាមទារឱ្យបោះឆ្នោត ទំលាក់លោក Mahinda នៅថ្ងៃបោះឆ្នោតនោះតែម្ដង៕

 

 

 

 

 

Share

Image
Image
Image