ភ្នំពេញ៖ កីឡាការនី ខាន់ ចេសា បន្តឈ្នះមេដាយមាសលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលកីឡាករម៉ូតូទឹកកម្ពុជាបន្តឈ្នះមេដាយមាសមួយគ្រឿងទៀតនៅប្រទេសចិន។
យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឱ្យដឹងថា ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ ២០១៨ កីឡាការិនី ខាន់ ចេសា បន្តឈ្នះមេដាយមាស ២ គ្រឿងកក្នុងការប្រកួតជីជិតស៊ូលំដាប់ពិភពលោកប្រភេទទម្ងន់៤៩កីឡូក្រាម (JiuJitsu International World Championships) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃ សៅរ៍ ទី ២៧ តុលា។
ជាមួយគ្នានេះ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានបង្កើតកំណតត្រាថ្មីដោយឈ្នះមេដាយមាសមួយគ្រឿងបន្ថែមទៀត ក្នុងព្រឹត្តិការណ៍ប្រកួត2018 Baili Liujiang International Jetski Open នៅប្រទេសចិន។
កីឡាការិនី ខាន់ ចេសា និង កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨៕