ភ្នំពេញ៖ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) មកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ តុលានេះ រហូតដល់ ថ្ងៃទី ៨ ខែ វិច្ចិកា តមតាមការអញ្ចើញរបស់រដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) កាលពីសប្តាហ៍មុន ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជារយៈពេល ១១ ថ្ងៃ លោកស្រី នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
តំណាងសិទ្ធិមនុស្សUNរូបនេះ នឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រីទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅខែ កញ្ញា ឆ្នាំ ២០១៩។
Post Views: 375