en     km
en     km

កង​រាជ​អាវុធ​ជូនដំណឹង​អំពី​ការ​ចល័ត​កងទ័ព​

Share

ភ្នំពេញ​៖​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជូនដំណឹង​ដល់​សាធារណៈជន​ឱ្យ​បាន​ជ្រាប់​ថា​ នៅ​ដើមខែ​វិច្ឆិកា​ នឹង​មានការ​ចល័ត​កងកម្លាំង​រាជ​អាវុធហត្ថ​ដើម្បី​រំលឹក​ខួប​បុ​ណ្យេ​ក​រាជ្យ​ជាតិ​ និង​ខូ​ប​កំណើត​កង​យោ​ពល​ខេមរភូមិន្ទ​ នៅ​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​នេះ​។​

មជ្ឈ មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ​ ខេត្ត​កំ​ពង​ឆ្នាំង​។រូបភាព៖  facebook page កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២៦​ តុលា​ ម្សិលមិញ​ បញ្ជាក់ថា ការចល័តកងទ័ព ចេញពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤​ឆ្ពោះទៅ​មជ្ឈ មណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ​ ខេត្ត​កំ​ពង​ឆ្នាំង​ ដើម្បី​រំលឹក​ខួប​បុ​ណ្យេ​ក​រាជ្យ​ជាតិ​ និង​ខូ​ប​កំណើត​កង​យោ​ពល​ខេមរភូមិន្ទ​។

សេចក្តី​ប្រកាស​ព័ត៌មាននេះ ​បន្ថែម​ថា​ ការ​ចល័ត​កងទ័ព​ចំនួន​ ៤៤០​នាក់​ ចេញពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ ខេត្តកំពង់ស្ពឺ​ ខេត្តស្វាយរៀង​ និង​ខេត្តសៀមរាប​ឆ្ពោះទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ​ ខេត្ត​កំ​ពង​ឆ្នាំង​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា​ ការ​ចល័ត​កងកម្លាំង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​ ១០​ វិច្ឆិកា​៕

Share

Image
Image
Image