ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាប់ថា នៅដើមខែវិច្ឆិកា នឹងមានការចល័តកងកម្លាំងរាជអាវុធហត្ថដើម្បីរំលឹកខួបបុណ្យេករាជ្យជាតិ និងខូបកំណើតកងយោពលខេមរភូមិន្ទ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៨នេះ។
មជ្ឈ មណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពងឆ្នាំង។រូបភាព៖ facebook page កងរាជអាវុធហត្ថលើផ្ទៃប្រទេស
យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី ២៦ តុលា ម្សិលមិញ បញ្ជាក់ថា ការចល័តកងទ័ព ចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤ឆ្ពោះទៅមជ្ឈ មណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពងឆ្នាំង ដើម្បីរំលឹកខួបបុណ្យេករាជ្យជាតិ និងខូបកំណើតកងយោពលខេមរភូមិន្ទ។
សេចក្តីប្រកាសព័ត៌មាននេះ បន្ថែមថា ការចល័តកងទ័ពចំនួន ៤៤០នាក់ ចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តសៀមរាបឆ្ពោះទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពងឆ្នាំង។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការចល័តកងកម្លាំងនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែ វិច្ឆិកា ហើយត្រឡប់មកវិញនៅថ្ងៃទី ១០ វិច្ឆិកា៕