en     km
en     km

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលរៀបចំ​ពិធីប្រគល់​ពានរង្វាន់​ជូន​ដល់​ជ័យ​លាភី​​​ប្រកួត​ប្រជែងភាពយន្តខ្នាតខ្លី

Share

ភ្នំពេញ៖មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF) ជាអង្គការគាំទ្រ ទាំងផ្នែកបច្ចេកទេសច្បាប់ និងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារឲ្យបានយ៉ាងឆាប់រហ័ស និងឯករាជ្យ សហការជាមួយនឹងក្រុមភាពយន្តឈូករ័ត្ន(SFA) នឹងរៀបចំ​ពិធីប្រគល់​ពានរង្វាន់​ជូន​ដល់​ជ័យ​លាភី​ការ​​ប្រកួត​ប្រជែងភាពយន្តខ្នាតខ្លី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។នេះបើតាមសេចក្ដីជូនដំណឹងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF)   ។

តាមសេចក្ដីជូនដំណឹងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចុះនៅថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០១៨ ដដែល បញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់នេះនឹងចាប់ផ្ដើមនៅម៉ោង៣:០០នាទីរសៀល ដល់​ ម៉ោង៥:០០នាទីរសៀល ដែលធ្វើឡើង នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។

តាមមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល   ការប្រកួតប្រជែងភាពយន្តខ្លីរដូវកាលទី២​ ឆ្នាំ២០១៨ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះយន្តការដោះស្រាយវិវាទប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ការប្រកួតប្រជែងភាពយន្តខ្លីអាចប្រព្រឹត្តទៅបានក្រោមការជួយឧបត្ថម្ភរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍ​អន្តរជាតិនៃប្រទេសស៊ុយអ៊ែត (SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss៕

Share

ព័ត៌មានទាក់ទង

Image