en     km
en     km

គណៈរដ្ឋមន្ត្រីពិភាក្សាសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៩ និងច្បាប់មួយចំនួន

Share

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។ នេះបើតាមការគូសបញ្ជាក់ពីនាយករដ្ឋមន្រ្តីលើទំព័រហ្វេសប៊ុក។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកំពុងពិភាក្សាលើ

១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ៣៖ បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

* ៣.១៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។

 * ៣.២៖ សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។

ទាក់ទងកិច្ចភាក្សាស្តីពីច្បាប់ថវិកាជាតិឆ្នាំ២០១៩ សង្គមស៊ីវិលមួយចំនួនចង់ឱ្យមានការផ្សព្វផ្សាយជាសាធារណៈ និងមានការពិគ្រោះយោបល់ជាមួយសាធារណជន អង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ធ។ តែយ៉ាងណាមន្រ្តីរដ្ឋាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការឈឺឆ្អាលក្នុងរឿងនេះជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាល៕

Share

ព័ត៌មានទាក់ទង

Image