loader

រដ្ឋាភិបាលអូស្ត្រាលីបិទទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិឧត្តមសេនីយ៍យោធាភូមា

រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានសម្រេច ដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធា ៥រូប នៃប្រទេសភូមាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ករណីហិង្សាលើសហគមន៍ម៉ូស្លីមរ៉ូហីងយ៉ា។

តាមសារព័ត៌មានភូមា Mizzima វិធានាការរបស់ប្រទេសអូស្ត្រាលី បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអឺ​រ៉ុបបានបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរប​ស់ពួកឧត្តមសេនីយ៍យោធាប្រទេសនេះចំនួន ១២រូប។

លោកស្រីរដ្ឋមន្ត្រីការបរទេសភូមា Marise Payne បាននិយាយថា ឧត្តមសេនីយ៍ទាំង ៥រូបនេះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដោយសារតែពួកគាត់វាយបង្ក្រាបទៅលើសហគមន៍ម៉ូស្លីមរ៉ូហីងយ៉ាកាលពីឆ្នាំ ទៅមិញ។

ចាប់តាំងពីមានការវាយបង្ក្រាបទៅលើសហគមន៍ម៉ូស្លីមរ៉ូហីងយ៉ានៅឆ្នាំ ២០០៦  សហគមន៍នេះជិត ៧០ម៉ឺននាក់ បានរត់ចោលសហគមន៍នៅរដ្ឋរ៉ាក់ខាញ ភាគខាងលិចប្រទេសភូមាដោយបានទៅនៅជំរុំប្រមូលផ្ដុំនៅប្រទេសបង់ក្លាដេសដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x