en     km
en     km

គន្លឹះ​ទាំង​ ៦​ ដើម្បី​ចាប់​យក​ឱកាស​ការងារ​តាម​រយៈ​ការ​ហ្វឹកហាត់​ការងារ​របស់​អ្នក​នៅ​ក្នុង​ស្ថាប័ន​ផ្សេងៗ​

Share

នៅ​ពេល​ដែល​អ្នក​ក្លាយជា​បុគ្គលិក​ហាត់​ការងារ​(Internship)​ អ្នកមាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ការងារ​របស់​អ្នក​។​

​ទី​មួយ​ អ្នក​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ និង​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ហាត់​ការ​ និង​បុគ្គលិក​ដទៃ​ទៀត​ជា​ច្រើន​រៀងរាល់ថ្ងៃ​។​ អ្នក​ក៏​អាច​ទទួល​បាន​នូវ​ទស្សនវិស័យ​ល្អៗ​ពី​ការងារ​ដែល​អ្នក​កំពុង​មាន​ចំណាប់អារម្មណ៍​ធ្វើ​នោះ​។​

Soohean-At-Work-Cover

​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ពី​ការ​ហ្វឹកហាត់​ធ្វើ​ការងារ​របស់​អ្នក​ គឺ​មិនមែន​ថា​អ្នក​ទទួល​បាន​ប្រាក់​កម្រៃ​ឬ​ក៏​អត់​នោះ​ទេ​ ប៉ុន្តែ​បទ​ពិសោធ​ការងារ​ដែល​ផ្ដល់​ឱ្យ​អ្នក​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ពិតជា​ចង់​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក​។​ បើ​អ្នក​កំពុង​តែ​ស្រឡាញ់​ក្រុមហ៊ុន​ដែល​អ្នក​កំពុង​ហាត់​ការងារ​នោះ​ នោះ​វា​អាច​មាន​តិច​និ​ច​ជា​ច្រើន​ទៀត​ ដែល​អាច​ជួយ​ឱ្យ​អ្នក​ទទួល​បានការ​ងារ​នោះ​ធ្វើ​ បន្ទាប់​ពី​ការ​ហ្វឹកហាត់​ការងារ​របស់​អ្នក​ត្រូវ​បាន​បញ្ចប់​។​

​បើ​ទោះជា​អ្នក​មិន​ពេញចិត្ត​នឹង​ក្រុមហ៊ុន​ដែល​អ្នក​កំពុងធ្វើការ​នោះ​ទាំងស្រុង​ក៏​ដោយ​ តែ​វា​អាច​ជា​គំនិតល្អ​ក្នុង​ការ​បញ្ចូល​នូវ​បុគ្គលិកលក្ខណៈ​ទាំងនេះ​ទៅ​ក្នុង​របៀប​ធ្វើ​ការងារ​របស់​អ្នក​។​ ដូច្នេះ​អ្នក​នឹង​ក្លាយទៅជា​បេក្ខជន​ដែល​ត្រូវ​បាន​សន្យា​សម្រាប់​ការ​រើស​បុគ្គលិក​ចូល​បម្រើ​
​ការងារ​នា​ពេល​អនាគត​។​

ទី​១.​ ការ​គោរព​ពេលវេលា​
​អ្នក​មិន​ត្រឹមតែ​មក​ធ្វើការ​ឱ្យទាន់​ពេល​នោះ​ទេ​ តែ​ក៏​គួរ​មក​ឱ្យ​បាន​មុន​ម៉ោង​ពី​ ១៥​ ទៅ​ ៣០​ នាទី​ ផង​ដែរ​ ដែល​នេះ​អាច​នឹង​ផ្ដល់​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ការ​កត់សម្គាល់​មួយ​ដ៏​ល្អ​។​ វា​បង្ហាញ​ទៅ​កាន់​និយោជក​និង​អ្នកធ្វើការ​ជាមួយ​គ្នា​ថា​អ្នក​កំពុង​តែ​ធ្វើ​ការងារ​របស់​អ្នក​យ៉ាង​ម៉ត់ចត់​ និង​មាន​ក្រមសីលធម៌​ធ្វើការ​ខ្ពស់​។​

​ទី​២.​ ភាព​មោះមុត​ និង​សុទិដ្ឋិនិយម
​នៅ​ពេល​ដែល​អ្នក​បង្ហាញ​ដល់​និយោជក​របស់​អ្នក​ថា​អ្នក​កំពុង​តែ​ចាប់អារម្មណ៍​ពីមុខ​តំណែង​
​របស់​អ្នក​ ហើយ​អ្នក​តែងតែ​ព្យាយាម​ទទួលយក​នូវ​ចំណេះដឹង​និង​ជំនាញ​ថ្មីៗ​ នោះ​អ្នក​នឹង​មិន​នៅ​ត្រឹមតែ​ជា​បុគ្គលិក​ហាត់​ការ​ដែល​ឆុង​កាហ្វេ​នោះ​ទេ​។​ អ្នក​គួរតែ​មានគំនិត​សុទិដ្ឋិនិយម​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ទទួលយក​នូវ​មុខងារ​ឬ​ក៏​កិច្ចការ​ដទៃ​ទៀត​ដែល​អ្នក​ត្រូវ​បាន​ចាត់​ឱ្យធ្វើ​។​ «​ធ្វើ​កាន់តែ​ច្រើន​ ឱកាស​ដែល​ត្រូវ​បាន​គេ​កត់ចំណាំ​ល្អៗ​ក៏​កាន់តែ​ច្រើន​»​។​

Soohean-At-Work-01ទី​៣.​ វិជ្ជាជីវៈ​
​ជាធម្មតា​នៅកន្លែងធ្វើការតែងតែមាន​​បុគ្គលិក​ហាត់​ការ​ឬ​ក៏​និយោជិត​ដទៃ​ទៀត​ ដែលមានទម្លាប់​និយាយដើម​គេ​ ធ្វើ​ខុសច្បាប់​ក្រុមហ៊ុន​ ឬ​ក៏​ធ្វើខ្លួន​មិន​មាន​វិជ្ជាជីវៈ​។​ រឿង​ដែល​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​ គឺ​ចៀស​ឱ្យ​ផុត​ពី​ឥរិយាបថ​ទំាងអស់នោះ​។​ អ្នក​ត្រូវ​ចាំ​ថា​អ្នក​តែងតែ​គោរព​ខ្លួនឯង​និង​អ្នក​ដទៃ​ ហើយ​ទោះជា​យ៉ាងណា​អ្នក​គួរ​ធ្វើខ្លួន​ឱ្យ​ល្អ​ ជាជាង​​និយាយដើម​គេ​។​

ទី​៤.​ ត្រូវ​ដឹង​ពី​ព័ត៌មាន​និង​ដំណឹង​ផ្សេងៗ​
​មុន​ពេល​ដែល​អ្នក​ទៅ​សម្ភាស​ការងារ​ អ្នក​គួរ​ធ្វើ​ស្រាវជ្រាវ​ពី​ប្រវត្តិ​ក្រុមហ៊ុន​ ការ​ផ្សាយ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ក្រុមហ៊ុន​ និង​របាយការណ៍​ក្រុមហ៊ុន​ មិន​អ​ញ្ចឹ​ង​?​ វា​ដូច​គ្នា​ទេ​ទៅ​នឹង​ពេល​ដែល​អ្នក​ធ្វើ​ជា​បុគ្គលិក​ហាត់​ការងារ​នោះ​។​

​អ្នក​មិន​ចង់​ឈប់​ដឹង​ពី​ព័ត៌មាន​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ ព្រោះ​អ្នក​គ្រាន់តែ​ជា​បុគ្គលិក​ហាត់​ការ​នោះ​ទេ​ តែ​អ្នក​ត្រូវ​តែ​ដឹង​ជា​និច្ច​នូវ​ការ​ប្រែប្រួល​និង​ការ​រីក​ចម្រើន​ផ្សេងៗ​របស់​ក្រុមហ៊ុន​អ្នក​។​
​នេះ​វា​បាន​ជួយ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កំពុងនិយាយ​ជាមួយ​អ្នកធ្វើការ​ជាមួយ​គ្នា​ និង​អ្នកគ្រប់គ្រង​របស់​អ្នក​ទាំង​ក្នុង​និង​ក្រៅ​ការងារ​។​ វា​ដើរតួ​ដូច​អ្នក​ដែល​ចាប់ផ្ដើម​សន្ទនា​ និង​វា​ក៏​បង្ហាញ​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​។​

​ទី​៥.​ ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក

​ទម្លាប់​ជួប​ប្រជុំ​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក​ គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​បង្កើន​នូវ​ទំនាក់​ទ​ន​ង​ជាមួយ​គាត់​។​ ប្រសិនបើ​អ្នក​មិន​ច្បាស់​ពី​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​ឬ​ក៏​បញ្ហា​ទាក់ទង​និង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ អ្នក​គួរ​ផ្ញើ​អ៊ីមែល​ និង​ណាត់​ពេល​ជួប​ពិភាក្សា​ពី​ដំណើរការ​ការងារ​អ្នក​ជាមួយនឹង​មេ​របស់​អ្នក​។​

​ក្រោយ​ពី​និយាយ​ជាមួយ​មេ​របស់​អ្នក​ហើយ​ អ្នក​គួរ​បង្កើត​នូវ​គោលដៅ​ផ្ទាល់ខ្លួន​និង​មាន​វិជ្ជាជីវៈ​ សម្រាប់​ខ្លួន​អ្នក​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​មុន​ពេល​បញ្ចប់​ពេលវេលា​របស់​អ្នក​នៅ​
​ទីនោះ​។​ បង្ហាញ​ចៅហ្វាយ​របស់​អ្នក​ថា​អ្នក​អាច​ទទួលយក​បាន​នូវ​ការ​រិះគន់​បែប​ស្ថាបនា​ និង​អាច​សម្រប​ខ្លួន​បាន​ទៅ​នឹង​គំនិត​ថ្មីៗ​។​ បង្ហាញ​សមត្ថភាព​អ្នក​ក្នុង​ការ​ដើរតួ​ដូច​ជា​អ្នកដឹកនាំ​ ប៉ុន្តែ​ក៏​ដើរតួ​សំខាន់​សម្រាប់​ក្រុម​ផង​ដែរ​។​

ទី​៦.​ ការ​ចង​ចាំ​
​ក្រុមហ៊ុន​ គឺ​តែងតែ​ស្ថិត​ក្នុង​ដំណើរការ​នៃ​កា​រវិ​វត្ត​ និង​ការ​សម្រប​ខ្លួន​តាម​។​ ប្រសិនបើ​អ្នករក​ឃើញ​អ្វីមួយ​ដែល​មាន​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ ដូច​ជា​បំបាត់​ឬ​បន្ថែម​នូវ​គោលនយោបាយ​ជាក់លាក់​មួយ​សម្រាប់​ក្រុមហ៊ុន​ ឬ​ក៏​ការ​បង្កើត​នូវ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​បង្កើន​ប្រាក់​កម្រៃ​ឬ​ផលិតកម្ម​ការងារ​ អ្នក​គួរតែ​ធ្វើ​វា​ ហើយ​យក​ផែនការ​នោះ​ទៅ​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​របស់​អ្នក​។​

​វា​បង្ហាញ​នូវ​ការ​តាំងចិត្ត​ និង​បំណង​ ពេល​ដែល​អ្នក​បន្ថែម​នូវ​ទំនួល​ខុស​ត្រូវ​ដែល​រំពឹង​ពី​អ្នក​ ហើយ​អ្នក​នឹង​អាច​បង្កើត​នូវ​ស្នាដៃ​ ដែល​មិន​ត្រឹមតែ​ជា​បុគ្គលិក​ហាត់​ការ​នោះ​ទេ​ តែ​ក៏​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ទីនោះ​ផ្ទាល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ​។​

 

ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Elitedaily

Share

Image
Image
Image