en     km
en     km

រដ្ឋមន្ដ្រីក្រសួង​អប់រំ​ថា​ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៦

Share

Poor-Khmer-Teacher-Student-Cover

​បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​ សឹងតែ​គ្រប់​រាជធានី​ខេត្ត​ ស្នើ​សុំ​ដំឡើង​ប្រាក់ខែ​ នៅ​ឆ្នាំ​២០១៦​ ចំនួន​ ១​លាន​ប្រាំ​សែន​រៀល​ រួច​មក​ លោក​ ហង់​ ជូន​ណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ បាន​ឆ្លើយ​តប​ថា​ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៦​នេះ​ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ខែ​នោះ​ទេ​។​

HongChounNaron-3
​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​លោក​ហង់​ ជួនណា​រ៉ុ​ន

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ថា​នៅ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ ដើម្បី​លើក​ស្ទួយ​កិត្តិយស​ និង​ឋានៈ​ពួក​គាត់​។​

​លោក​ហង់​ ជួនណា​រ៉ុ​ន​ បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ទិវា​គ្រូបង្រៀន​ ដែល​រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ នា​ថ្ងៃ​ទី​០៧​ ខែតុលា​ ក្រោម​ប្រធានបទ​ «​ការ​លើកកម្ពស់​សក្ដានុពល​បង្រៀន​ ដើម្បី​កសាង​សង្គម​ ប្រកបដោយ​និរន្ដ​ភាព​»​។​ លោក​បាន​លើក​ឡើង​ថា​ ដើម្បី​លើក​ ស្ទួយ​កិត្តិយស​ និង​ឋានៈ​គ្រូបង្រៀន​នៅ​កម្ពុជា​នោះ​ រដ្ឋាភិបាល​នឹង​សម្រេច​ដំឡើង​ប្រាក់បៀវត្ស​ នៅ​ឆ្នាំ​២០១៦​ខាង​មុខ​ ដល់​គ្រូ​បឋម​សិក្សា​ គ្រូ​អនុ​វិទ្យាល័យ​ និង​គ្រូ​វិទ្យាល័យ​ ទូ​ទាំង​ រាជធានី​ខេត្ដ​ រួម​ទាំង​ធ្វើ​កំណែទម្រង់​លើ​ការ​បណ្ដុះបណ្ដាល​គ្រូ​ និង​សិស្ស​ដែល​ពូកែ​ ឲ្យ​ក្លាយទៅជា​គ្រូបង្រៀន​ផង​ដែរ​។​ លោក​ ថា​៖​ «​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ ឆ្នាំ​ក្រោយ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ នឹង​បន្ដ​ដំឡើង​ប្រាក់​បៀ​ វត្ស​ទៀត​។​ ខ្ញុំ​មិន​ទាន់​អាច​ថា​ប៉ុន្មាន​ទេ​ ព្រោះថា​ ថវិកា​នៅ​ឆ្នាំ​២០១៦​ នឹង​អនុម័ត​ ហើយ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ និង​មាន​ផែនការ​ដំឡើង​ប្រាក់បៀវត្ស​ទៀត​បាទ​។​ ហើយ​ទន្ទឹម​នឹង​ នោះ​ យើង​ហៅ​ថា​ ធ្វើ​យ៉ាងម៉េច​ ឲ្យ​គ្រូ​ដែល​ សិស្ស​ដែល​ ដូច​ថា​ ពូកែៗ​ ចូល​ធ្វើ​គ្រូ​ ហើយ​ យើង​នឹង​ធ្វើ​កំណែទម្រង់​បណ្ដុះបណ្ដាល​គ្រូ​ទៀត​ បាទ​»​។​HongChounNaron-2

​ជុំវិញ​រឿង​នេះ​ដែរ​ ប្រធាន​ស្ដីទី​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ សាទរ​ចំពោះ​ ការ​លើក​ឡើង​របស់​ក្រសួង​អប់រំ​ដូច្នេះ​ថា​៖​ «​ខ្ញុំ​សាទរ​ ប៉ុន្ដែ​សូម​ឲ្យ​ក្រសួង​ចាត់វិធានការ​ចំពោះ​ទំនិញ​ទីផ្សារ​ ក៏​ដូច​ជា​ លោកគ្រូ​ អ្នកគ្រូ​យើង​ដែល​មាន​ប្រាក់បៀវត្ស​តិច​ កុំ​តឹង​នូវ​ផ្នែក​អារម្មណ៍​របស់​គាត់​ ដូច​គ្រាន់តែ​ គាត់​និយាយ​ពី​បញ្ហា​ សមាគម​ ពី​បញ្ហា​សហជីព​នៅ​ក្នុង​សាលា​ បាន​ចាប់​ដាក់​ពន្ធ​ធនាគារ​ និង​ការ​ផាកពិន័យ​នោះ​។​ ខ្ញុំ​មិន​ចង់​ឃើញ​ ក្រសួង​អប់រំ​ ក៏​ដូច​ជា​ រដ្ឋាភិបាល​ ដែល​កំពុង​តែ​ប្រើ​យន្ដការ​មួយ​ គាបសង្កត់​ផ្នែក​អារម្មណ៍​ របស់​លោកគ្រូ​ អ្នកគ្រូ​ដែល​ទេ​ ចា៎​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ទិវា​គ្រូបង្រៀន​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​រម្លឹក​ឲ្យ​ដឹង​ថា​ ចាប់ពី​ឆ្នាំ​២០១៣​ រហូត​មក​ដល់​នឹង​សព្វ​ថ្ងៃនេះ​ ប្រាក់បៀវត្ស​គ្រូបង្រៀន​បាន​កើនឡើង​ពី​ ពីរ​ទៅ​បី​ដង​ហើយ​ ដោយ​លោក​ បញ្ជាក់​ថា​ ប្រាក់បៀវត្ស​គ្រូបង្រៀន​ទាប​បំផុត​នៅ​ពេល​នេះ​សំរាប់​គ្រូ​បឋម​ គឺ​ ៦៥​ម៉ឺន​រៀល​ ឯ​គ្រូ​អនុ​វិទ្យាល័យ​ប្រមាណ​ជា​៧២​ម៉ឺន​រៀល​ ហើយ​សម្រាប់​គ្រូ​នៅ​វិទ្យាល័យ​ គឺ​៨០​ម៉ឺន​រៀល​៕

Share

Image
Image
Image