លោកស្រី Gabriela Cuevas Barron ជាប្រធានសហភាពអន្តរសភា IPU នៅអាណត្តិថ្មីនេះ។
លោក ស្រីបានជាប់ឆ្នោតដោយការបោះឆ្នោតរបស់លក្រុមប្រឹក្សាភិបាល សហភាពអន្តរសភា IPU នៅ ក្រុងហ្សេណែវហើយចូលកាន់តំណែងនេះតាំងពីខែតុលា ឆ្នាំ២០១៧ ហើយនឹងបញ្ចប់វិញនៅ ខែតុលាឆ្នាំ២០២០។
លោកស្រីត្រូវបានគេពណ៌នាថា ជាស្ត្រីអ្នកនយោបាយវ័យក្មេង មានឱកាសកា្លយជាប្រធានសភា ពិភពលោក ដែលមានប្រទេសជាសមាជិក ១៧៨ប្រទេស។ អង្គការសភាពិភពលោក នេះត្រូវបង្កើតឡើងនៅឆ្នាំ១៨៨៩ នៅទីក្រុងហ្សេណែវ ប្រទេសស្វីស។
ជីវៈប្រវត្តិសង្ខេបរបស់លោកស្រី Gabriela Cuevas Barron
លោក Gabriela Cuevas Barron កើតនៅថ្ងៃទី៣ មេសា ឆ្នាំ១៩៧៩ នៅ ទីក្រុងម៉ិចស៊ីកូ។ លោកស្រី ជាអ្នកនយោបាយ និងជាសមាជិកព្រឹទ្ធសភានៃប្រទេសម៉ីចស៊ីក។ លោកស្រីចាប់ផ្ដើមប្រឡូកការងារសង្គម នៅពេលអាយុ ១៥ឆ្នាំ។ ចាប់ពីពេលនោះ លោកស្រី ក៏ ចាប់ផ្ដើមសកម្មក្នុងជីវិតនៃកិច្ច ការមួយចំនួននៃក្រុមសង្គមស៊ីវិល។ ចាប់ពីពេលនោះ លោកស្រីកាន់តែល្បីឈ្មោះហើយ ក៏សម្រេចប្រឡូកក្នុងជីវិតនយោបាយ។
អាជីពនយោបាយ
លោក Gabriela Cuevas Barron បានក្លាយជាសកម្មជនសកម្ម នៅឆ្នាំ ១៩៩៤ ខណៈ លោកស្រី ជាសមាជិករបស់គណបក្សនយោបាយមួយ (PAN)។ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣ លោកបានក្លាយជាអ្នកនយោបាយស្រ្តីកាន់តែលិចធ្លោ រហូតបានជាប់ជាសមាជិកសភា និងជាប់ឆ្នោតជាអនុប្រធានគណបក្ស PAN នៅឆ្នាំ២០០៥។ លោក ត្រូវបានជ្រើសរើសជាអនុប្រធានសភា សហព័ន្ធនៅឆ្នាំ២០០៩។ ចុងក្រោយ លោកស្រី បានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា នៃប្រទេសម៉ិចស៊ិកនៅ ឆ្នាំ២០១២។ លោកស្រី គឺជា ស្ត្រីដំបូងគេនៃប្រទេសអាមេរិកខាងត្បូង បានក្លាយជា ប្រធានសហភាពសភា IPU ដែលមានសមាជិក១៧៨ប្រទេស។
លោកស្រី Gabriela Cuevas Barron ជាអ្នកសិក្សាស៊ីជម្រៅ ផ្នែកវិទ្យាសាស្ត្រនយោបាយមួយផងដែរនៃប្រទេសម៉ិចស៊ិក៕