en     km
en     km

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជា

Share

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់ផ្គង់ ដើម្បីធានាបានដល់ការស្លាប់មុនអាយុនៃប្រជាជនកម្ពុជា ដោយសារឱសថក្លែងក្លាយ។ វិនិយោគិនរបស់សហគមន៍នេះ គឺផ្ដោតសំខាន់ទៅលើគុណភាព ដោយការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ តម្លាភាព និងភាពត្រឹមត្រូវ ព្រោះករណីនេះជារឿងអាយុជីវិតមនុស្ស។

លោក សោម លាភ រាយការណ៍​​៖

ក្លឹបអ្នកការសែតកម្ពុជា បានរៀបចំកម្មវិធីកិច្ចពិភាក្សាសារព័ត៌មាន ស្ដីពីធុរកិច្ច និងការអភិវឌ្ឍរវាងកម្ពុជា និងអឺរ៉ុប។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១៨ តុលា នេះនៅរមណីយដ្ឋានទន្លេបាសាក់ពីរ។

នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីតំណាងក្លឹបអ្នកការសែតកម្ពុជាតំណាងសង្គមស៊ីវិល រួមទាំងតំណាងគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប។

ក្នុងឱកាសនោះ លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Phama ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា វិស័យសុខាភិបាល មានភាពសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ អាស្រ័យហេតុនេះហើយទើបក្រុមហ៊ុននេះមានវត្តមាននៅកម្ពុជា។

លោក Jean-Gaetan ថា មានមនុស្សជាច្រើនស្លាប់ដោយសារបញ្ហាសុខភាព។ លោកថា បញ្ហាប្រឈបសម្រាប់បញ្ហាសុខភាពរបស់ពលរដ្ឋ គឺដោយសារមានការបង្កើតថ្នាំ ក៏ដូចជាឱសថក្លែងក្លាយ។

យ៉ាងណា មនុស្សដែលស្លាប់ដោយសារឱសថក្លែងក្លាយមានច្រើនឡើងៗ។

ប្រធានក្រុមហ៊ុននេះបញ្ជាក់ទៀតថា តាមតួលេខរបស់ប៉ូលីសអន្តរជាតិបញ្ជាក់ថា មានមនុស្សជាងមួយលាននាក់ដែលស្លាប់ជារៀងរាល់ឆ្នាំទូទាំងពិភពលោក។

តាមរយៈតួលេខនេះ គេអាសន្និដ្ឋានបានថា ប្រជាជនកម្ពុជាម្នាក់ត្រូវបានស្លាប់ក្នុររយៈពេល៤ម៉ោងម្ដង ដោយសារតែផលិផលក្លែងក្លាយ។ តែលោកបញ្ជាក់ថា វាមិនមែនជាតួលេខពិតប្រាកដទេ។លោកបានមានប្រសាសន៍តាមរយៈអ្នកបកប្រែដូចនេះថា៖

ប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុបរូបនេះថា ក្រុមហ៊ុនលោកអាចធានានូវសុវត្តិភាពដល់ប្រជាជនកម្ពុជា។

លោកថា ឱសថរបស់ក្រុមហ៊ុនលោកភ្ជាប់ដោយការទទួលខុសត្រូវសង្គមខ្ពស់។ យ៉ាងណា​ ក្រុមហ៊ុននេះ នឹងផ្ដល់ឱ្យប្រជាជនកម្ពុជានូវការព្យាបាលដោយមានសុវត្តិភាព និងប្រកបដោយគុណភាព។

នាឱកាសនោះដែរ លោកស្រី Cecile Ga អនុប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជាអ្នកគ្រប់គ្រងផលិតកម្ម និងសេវាកម្មអន្តរជាតិ (Product Manager Of Servier International ក៏បានបង្ហាញនូវការព្រួយបារម្ភចំពោះក្រុមហ៊ុននាំចូលផលិតផលក្លែងក្លាយមួយចំនួនដែលធ្វើឲ្យប៉ះពាល់សុខភាពដល់ប្រជាជនកម្ពុជា។

លោកស្រី ថ្លែងថាផលិតផលចំនួន៧ ក្នុងចំណោមផលិតផល១០ នៅលើទីផ្សារ គឺជាផលិតផលក្លែងក្លាយ ហើយបញ្ហានេះមាននៅលើប្រទេសដែលកំពុងអភិវឌ្ឍន៍ ពិសេសដូចជាប្រទេសកម្ពុជាជាដើម។

លោកស្រីថា Zuelling Phama  ជាក្រុមហ៊ុនប្រឆាំងនឹងផលិតផលក្លែងក្លាយ។

យ៉ាងណាក៏ដោយ លោកស្រី Cecile GA ថា ប្រជាជនកម្ពុជាបច្ចុប្បន្ន មិនសូវមានការយល់ដឹង ឱ្យបានច្រើនអំពីជម្ងឺឆ្លង ក៏ដូចជាជម្ងឺលើសឈាមនៅឡើយទេ។ ដោយហេតុនេះហើយ លោកស្រីថា ករណីនេះជាហេតុនាំឱ្យមានភាពគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរទាក់ទិននឹងការធ្វើរោគវិនិច្ឆ័យជាដើម។

យ៉ាងណាក្ដី សម្រាប់ក្រុមហ៊ុន Zuelling Phama ក៏នឹងផ្ដល់ព័ត៌មានទូទៅទៅដល់ប្រជាជនពាក់ព័ន្ធនឹងជម្ងឺមួយចំនួន។

ពាក់ព័ន្ធនឹងបញ្ហាឱសថក្លែងក្លាយនេះ ខាងក្រុមហ៊ុន Zuelling Phama នឹងមានការបង្កើតជាកម្មវិធីសម្រាប់ទូរស័ព្ទវ័យឆ្លាត (Smart Phone) សម្រាប់ពិនិត្យមើលថាវាជាថ្នាំក្លែងក្លាយ ក៏ជាឱសថដែលមានចុះបញ្ជីដែរឬទេ។

តំណាងក្រុមហ៊ុននេះ បានបង្ហាញអំពីតិចនិចនៃការមើលអំពីថ្នាំក្លែងក្លាយបន្ថែមពីកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនខ្លួ​ន។

តួយ៉ាង ដើម្បីឱ្យដឹងថាថ្នាំនោះមានការទទួលស្គាល់ឬក៏អត់នោះត្រូវពិនិត្យទៅលើបីចំណុច គឺទីមួយត្រូវមើលទៅលើលេខនៃការចុះបញ្ជី កាលបរិច្ឆេទ និងពិនិត្យមើលនៅក្នុងប្រអប់ ឬប្រអប់ខ្ចប់ថ្នាំថាមានសេចក្ដីណែនាំនៃការប្រើប្រាស់ថ្នាំនោះជាឱសថខ្មែរ។

ប្រធានក្រុមហ៊ុននេះបានផ្ដាំដល់អ្នកទិញឱសថថា ត្រូវសុំសំបកខ្ចប់ឱសថបើទោះបីទិញ១ គ្រាប់ឬច្រើនក្ដី។

អ្វីដែលបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុននេះ ជាផលិតផលមានគុណភាព គឺនៅពេលដែលថ្នាំរបស់ក្រុមហ៊ុននេះផុតការកំណត់នៃការប្រើប្រាស់ ក្រុមហ៊ុននឹងផ្ដល់ដល់ក្រសួងសុខាភិបាលក្នុងការបំផ្លាញ់ឱសថទាំងនោះ។

ដើម្បីធានាឱ្យមិនមានការចរាចរណ៍ឱសថក្លែងក្លាយ និងគ្មានគុណភាពនោះក្រុមហ៊ុននេះមិនត្រូវចេះតែចែកចាយឡើយ។

យ៉ាងណា ក្រុមហ៊ុននេះបញ្ជាក់ទៀតថា ក្រុមហ៊ុនមានដៃគូច្រើនពាក់ព័ន្ធនឹងឱសងដែលមានគុណភាពដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនកម្ពុជា ករណីក្រុមហ៊ុន Zuelling Phama  មិនអាចផ្គត់ផ្គង់បាន។

លោកស្រី Cecile GA បញ្ជាក់ថា​ ពាក់ព័ន្ធនឹងឱសថរបស់ក្រុមហ៊ុននេះ  មិនមានក្រុមហ៊ុនផ្សេងណាមួយចម្លងតាមនោះទេ ពោលគឺក្រុមហ៊ុននេះចំណាយលុយ និងពេលវេលាជាច្រើនក្នុងការការពារយ៉ាងល្អិតល្អន់។

លោកស្រីអនុប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុបសង្កត់ធ្ងន់ថា ក្រុមហ៊ុនផលិតឱសថ ត្រូវធ្វើតាមបញ្ញត្តិច្បាប់ដែលអនុញ្ញាត្ត តម្លាភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ នេះជាគោលការណ៍ក្នុងការធ្វើធុរកិច្ច។

ករណីឱសថ ក្លែងក្លាយនៅកម្ពជា ទាំងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំឱ្យពលរដ្ឋ មានការប្រយ័ត្នចំពោះការទិញ ឱសថ ក្លែងក្លាយ ព្រោះ ឱសថខ្លះ មិនការមានចុះក្នុងបញ្ជីរបស់ក្រសូងឡើយ៕

អត្ថបទ៖ លោក សោម លាភ

 

Share

Image
Image
Image