en     km
en     km

​លោក​ហង់​ ជួនណា​រ៉ុ​ន​ប្រតិកម្ម​នឹង​លោក​សម​ រ​ង្ស៊ី​ ដែល​ថា​ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខ្សោយ​

Share

Hang-Chuon-Naron-cover (2)
​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡាលោក​ហង់​ ជួនណា​រ៉ុ​ន នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ឆ្នាំ​២០១៥​ នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ ទៅ​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា​ មានគុណ​ភាព​អប់រំ​ខ្សោយ​ជាទី​បំផុត​ ហើយ​និស្សិត​ចេញពី​សាលា​អត់​ការងារ​ធ្វើ​ និង​សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​មិនសូវ​មាន​តម្លៃ​។​ មិនតែប៉ុណ្ណោះ​លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​លើក​ឡើង​ថា​ ការ​រិះគន់​របស់​លោក​សម​ រ​ង្ស៊ី​ ជា​ការ​មើលងាយ​ និង​មិន​ឲ្យ​តម្លៃ​ការ​អប់រំ​នៅ​កម្ពុជា​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ នា​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ឆ្នាំ​២០១៥​ នៅ​សាលា​បច្ចេកវិទ្យា​កម្ពុជា​ លោក​ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​ ការ​លើក​

Hang-Chuon-Naron-02
លោក​ហង់​ ជួនណា​រ៉ុ​ន ថ្លែងនៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ឆ្នាំ​២០១៥

ឡើង​ពី​បញ្ហា​គុណភាព​អប់រំ​របស់​លោក​សម​ រ​ង្ស៊ី​ គឺ​មិន​បាន​មើលទៅ​លើ​បញ្ហា​ដែល​កើតឡើង​ក្នុង​សង្គម​កម្ពុជា​។​ លោក​ថា​ កម្ពុជា​ទើបតែ​រួច​ផុត​ពី​សង្គ្រាម​រយៈពេល​១៥​ឆ្នាំ​នេះ​ទេ​ ហើយ​គ្រូបង្រៀន​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​ ដែល​ជា​បញ្ហា​ធ្វើ​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​។​

​លោក​បន្ត​ទៀត​ថា​ អ្វី​ដែល​ លោក​សម​ រ​ង្ស៊ី​វាយប្រហារ​ និង​មិន​ឱ្យ​តម្លៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ដោយសារ​តែ​រូប​លោក​ សម​ រ​ង្ស៊ី​ និង​គ្រួសារ​របស់​លោក​ មិន​ដែល​បាន​សិក្សា​នៅ​កម្ពុជា​។​«​មិន​បាន​គិត​អំពី​ការ​ទិតៀន​មួយ​ វាយប្រហារ​មិនមែន​ជា​ការ​ទិតៀន​មួយ​ ជួយ​គេ​ហៅ​ថា​កែ​លម្អ​ទេ​។​ ដូច្នេះ​ការ​វាយប្រហារ​នេះ​ វា​ជា​ការ​គ្មាន​ន័យ​ ក៏​ដូច​ជា​ការ​គ្មាន​សារ​អី​ដែរ​ ដោយហេតុ​ថា​ទី​១​ អ្នកនយោបាយ​ បាន​តែ​ថា​ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​ យើង​មិន​ដែល​ឃើញ​ថា​ ឯកឧត្តម​សម​ រ​ង្ស៊ី​ ហ្នឹង​ បាន​កៀងគរ​ធនធាន​ទៅ​សាងសង់​សាលា​តែ​មួយ​ ណាមួយ​នៅ​កម្ពុជា​ មិន​ដែល​ឃើញ​ទេ​។​ យើង​ក៏​មិន​ច្បាស់​ថា​ គាត់​ហ្នឹង​សរសេរ​ខ្មែរ​បាន​ល្អ​ដែរ​»​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​បានឱ្យ​ដឹង​ដែរ​ថា​ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​ ហើយ​ក្រសួង​នឹង​យកចិត្តទុកដាក់​បណ្តុះបណ្តាល​គ្រូ​បន្ថែម​ទៀត​ ជា​ពិសេស​នឹង​ដំឡើង​ប្រាក់បៀវត្ស​ដល់​គ្រូបង្រៀន​ឱ្យ​បាន​សមរម្យ​នៅ​ឆ្នាំ​២០១៦​ ។​
Hang-Chuon-Naron-01
​សូមជ្រាប​ថា​ ក្នុង​ពិធី​ពិធី​ប្រគល់​ វិញ្ញាបនបត្រ​ ជូន​ដល់​សិស្សានុសិស្ស​ទើបបាន​បញ្ចប់​វគ្គ​សិក្សា​ ជំនាញ​កុំព្យូទ័រ​ និង​ភាសា​អង់​គេ្ល​ស​ រយៈពេល​៣​ខែ​ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​ ០៤​ តុលា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​រិះគន់​ពី​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា​ និស្សិត​ចេញពី​សាលា​គ្មាន​ការងារ​ធ្វើ​ ប្រព័ន្ធ​អប់រំ​មាន​ភាព​ទន់ខ្សោយ​ ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​គ្រូបង្រៀន​ជាដើម​ ។​ លោក​ក៏​បាន​ថ្លែង​ចំអក​ចំពោះ​សញ្ញាបត្រ​ ដែល​សិស្ស​និស្សិត​ទទួល​បាន​ពី​សកល​វិទ្យាល័យ​នានា​ នៅ​ក្នុងស្រុក​ថា​ មិនសូវ​មាន​តម្លៃ​ មាន​តែ​សញ្ញាបត្រ​ តែ​គ្មាន​គុណភាព​ ហើយ​សញ្ញាបត្រ​ដែល​ទទួល​បាន​បិទ​នៅ​លើ​ជញ្ជាំង​ទុក​សម្រាប់​មើល​ តែ​មិន​អាច​យក​ទៅ​ប្រើ​ការ​បាន​ ។​

​លោក​សមរ​ង្ស៊ី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ លោក​នឹង​រៀបចំ​ប្រ័​ពន្ធ​អប់រំ​ឡើង​វិញ​ កំណត់​គោលដៅ​ច្បាស់លាស់​ ដើម្បី​ពង្រឹងសមត្ថភាព​ និង​ធនធាន​យុវជន​ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​៕

Share

Image
Image
Image