en     km
en     km

អ្នកចុះឈ្មោះបោះឆ្នោតថ្មីមាន ១៥ម៉ឺន ៩៤៤៥នាក់ គិតត្រឹមថ្ងៃទី១៤

Share

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១៤ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នៅក្របខ័ណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៩,០៣២នាក់។

សរុបទាំង ១៤ថ្ងៃនេះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៥ម៉ឺន ៩ពាន់ ៤៤៥នាក់។ ក្នុងនោះ អ្នកដែលបានលុបចេញពីបញ្ជីមានចំនួន ២ម៉ឺន ៧ពាន់ ៤៤៩នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ១ពាន់១៤៦ ​​នាក់។

នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ និងបិទបញ្ចប់បញ្ចីនៃការចុះឈ្មោះបោះឆ្នោតថ្មី ។

អ្នកដែលអាចចុះឈ្មោះបោះឆ្នោតបានគឺត្រូវមានអាយុ គ្រប់១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០១)។បន្ថែមលើនេះ អ្នកដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលសុំកែតម្រូវទិន្នន័យព័ត៌មានរបស់ខ្លួន៕

Share

Image
Image
Image