en     km
en     km

សម្តេច​ ហ៊ុន​ សែន​ នឹង​ទៅចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នៅខែក្រោយ

Share

​ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​«​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM)​លើក​ទី​១២​ នៅ​ចុង​ស​ប្តា​ហ៍​នេះ​ នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​»​។​

សម្តេច ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នំា ២០១៨។ រូបភាព៖ Taken from Hun Sen facebook page

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៤​ តុលា​នេះ​ បញ្ជាក់​ថា​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នឹង​ទៅ​ចូលរួម​«​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM)​លើក​ទី​១២​នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល​ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។​

​សម្តេច​ ហ៊ុន​ សែន​ នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​។​ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​«​អឺរ៉ុប​ និង​អាស៊ី​ជា​ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​»​ មាន​គោលបំណង​ពង្រឹង​កិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី​ និង​អឺរ៉ុប​ ដោយ​រួម​គ្នា​បង្កើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​ កា​រត​ភ្ជាប់​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ការ​បំរែបំរួល​អាកាសធាតុ​។​

​ក្នុង​កិច្ច​កំពូល​អាស៊ី​-​អឺរ៉ុប​ សម្តេច​ ហ៊ុន​ សែន​ នឹង​ថ្លែង​បទ​អន្តរាគមន៍​ផ្តោត​លើ​ប្រធានបទ​៖«​រប​បៀ​ប​វារៈ​ឆ្នាំ​ ២០៣០​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​»៕

Share

Image
Image
Image