(Channelnewsasia)៖ កសិករមីយ៉ាន់ម៉ា ៣ នាក់ ត្រូវបានស្លាប់ក្នុងហេតុការណ៍បាក់ដីដ៏គួរឲ្យរន្ធត់ បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញសាកសពទាំងនោះ កប់យ៉ាងជ្រៅនៅក្នុងស្រទាប់ដីដែលបានបាក់ កាលពីថ្ងៃអាទិត្យ ទី ១៤ ខែ តុលា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវភ្នំ Camaron Highland ស្ថិតនៅក្នុងខេត្តប៉ាហាំង ប្រទេសម៉ាឡេស៊ី។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងជោគជាំមុនពេលដែលមានហេតុការណ៍នេះ កើតឡើង។ សមត្ថកិច្ចបានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ជាច្រើនក្រុម តែកិច្ចសហប្រតិបត្តិការណ៍នេះ បរាជ័យដោយសារតែដីនៅតែបន្តបាក់ ដោយសម្លាប់មនុស្សយ៉ាងតិច ២ នាក់ក្នុងហេតុការណ៍នោះ។
ជនរងគ្រោះ២នាក់នោះឈ្មោះ អ៊ុង ថង អាយុ ៣៣ ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ណាយ វ៉ាយ អាយុ ៣៤ ឆ្នាំ។ បច្ចុប្បន្ននេះ សាកសពទាំង ២ ត្រូវបានប្រគល់ទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីធ្វើការកោសល្យវិច្ច័យ៕
Post Views: 331