en     km
en     km

ម៉ាឡេស៊ីទាត់ចោលសំណើរបស់ចិនសុំប្រគល់ខ្លួនពួកអ៊ុយហ្គ័រទៅដាក់គុកនៅចិន

Share

ប្រទេសម៉ាឡេស៊ីបានប្រកាន់ជំហរម៉ឺងម៉ាត់ដាក់ប្រទេសចិនដោយទាត់ចោលសំណើរបស់ប្រទេសធំមួយនេះ សុំឱ្យប្រគល់ខ្លួនជនជាតិដើមភាគតិចអ៊ុយហ្គ័រទៅដាក់គុកនៅចិន។

តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ជនជាតិអ៊ុយហ្គ័រចំនួន១១នាក់ ត្រូវបានម៉ាឡេស៊ីដោះលែងអោយមានសេរីភាពបន្ទាប់ពីឃុំខ្លួនពួកគេអស់រយៈពេល ១ឆ្នាំ ដែលក្រុមនេះបានហែកគុករត់ចេញពីប្រទេសថៃ ហើយចូលមកប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៦។  

តាមប្រភពដដែល រដ្ឋអាជ្ញានៃប្រទេសម៉ាឡេស៊ី បានសម្រេចទំលាក់ចោលបទចោទប្រឆាំងនឹងពួកគាត់ ករណីអន្តោប្រវេសន្ត។ ការដោះលែងនេះ​ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយអនុញ្ញតិអោយពួកគាត់ ចាកចេញទៅប្រទេសតួកគីកាលពីថ្ងៃអង្គារ។  

អ្នកសង្កេតការណ៍មើលឃើញថា ជំហររបស់រដ្ឋាភិបាលម៉ាឡេស៊ី ដូចនេះ គឺជាការខុសប្លែកពីប្រទេសដទៃ ដែលច្រើនតែធ្វើតាមសំណើរបស់ចិន។ ចាប់តាំងពីលោកមហាធាក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី គេសង្កេតឃើញ មេដឹកនាំរូបនេះបានធ្វើអោយចិនខកចិត្តជាខ្លាំង ដូចជា ការលុប ចោលគំរោងហេដ្ឋរចនាសម្ព័ន្ធ មួយចំនួនរបស់ចិន ដែលជាការបន្សល់ទុករបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីណាជីបរ៉ាហ្ស៉ាក់ត្រូវបានរកឃើញថា ជារដ្ឋាភិបាលពុករលួយ។

កាលពីខែមុន ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែលសហការជាមួយអង្គការសិទិ្ធមនុស្សអន្តរជាតិធំៗមានអង្គការHuman Rights Watch អង្គការលើកលែងទោសអន្តរជាតិAmnesty International  បានអោយដឹងថា រដ្ឋអំណាចក្រុងប៉េកាំងបានឃុំខ្លួន ជនជាតិ អ៊ុយហ្គ័រ នៅតំបន់ជីនចាំង ប្រមាណជាងមួយលាន់នាក់ដោយដាក់ទណ្ឌកម្មលើក្រុមនេះយ៉ាងធ្ងន់ធ្ងរ ដូចជា ការលត់ដំអោយធ្វើពលកម្មជាដើម។ ក្រុមនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជាកម្លាំងឧទ្ទាមទាមទារបំបែករដ្ឋ៕

Share

ព័ត៌មានទាក់ទង

Image